ព័ត៌មាន

Apple Powerbeats Pro NBA75 Ivory កាសស្តាប់ជំនាន់ថ្មីរូបរាងកាន់តែទាក់ទាញ

ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវកាសស្តាប់ជំនាន់ថ្មី limited-edition Powerbeats Pro NBA75 Ivory សម្រាប់ខួបលើកទី 75 របស់ព្រឹត្តិការណ៍ NBA នៅក្នុងតម្លៃ $249.99 ។ កាសស្តាប់នេះគឺជាការរួមចំនែកដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃកីឡាបាល់នោះនៅក្នុងសហរដ្ឋអាមេរិកនេះ។

 image

កាសស្តាប់ Apple Powerbeats Pro នេះអាចប្រើប្រាស់បានដល់ទៅ 9 ម៉ោងនៅក្នុងការសាកថ្មម្តង ហើយវាក៏មានមុខងារសម្រាប់ការពារការបែកញើស និងការជ្រាបទឹក ហើយជាពិសេសទៀតនោះ វាក៏អាចសាកថ្មជាមួយនឹង​ Charging Case បានដល់ទៅ 24 ម៉ោងទៀត។ កាសស្តាប់ NBA75 Ivory នេះភ្ជាប់ជាមួយនឹង Siri Voice Assistant , volume/track controls និងមុខងារ AutoPlay/Pause ថែមទៀត៕

image