ព័ត៌មាន

HP Envy 34 All-In-One Desktop កុំព្យូទ័រលើតុភ្ជាប់ជាមួយនឹងកាមេរ៉ា Magnetic

ក្រុមហ៊ុន HP ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ all-in-one ថ្មីដែលមានឈ្មោះហៅថា HP Envy 34 ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel Core i9-11900 processor ជំនាន់ទី 11 និងក្រាហ្វិកកាត RTX GPU ។ ក្រុមហ៊ុន HP អះអាងថា កុំព្យូទ័រ all-in-one desktop នេះគឺឌីស្សាញឡើងសម្រាប់ creators ។ កុំព្យូទ័រ HP Envy 34 នេះមានអេក្រង់ទំហំ 34-inch WUHD widescreen កម្រិតភាពច្បាស់ 5120 x 2160 pixels និង 98% DCI-P3 color gamut ។

 image

Envy 34 នេះមានល្បឿន Clock Speed 5.2Ghz និង 8GB RTX 3080 GPU ។ កុំព្យូទ័រនេះមានរ៉េមទំហំ 32GB និងម៉េមូរី 2TB M.2 SSD storage ។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 OS ។​កុំព្យូទ័រ all-in-one desktop នេះទ្រទ្រង់នូវកាមេរ៉ា magnetic និង wireless charging ។ វាប្រើប្រាស់នូវ QI wireless charging protocol និងបច្ចេកវិទ្យាសាកថ្មលឿន 15W ។ កុំព្យូទ័រនេះមានរន្ធដោតដូចជា 1x HDMI port, 2 x Thunderbolt 4 ports, USB Type-C ports, USB Type-A ports, 1x network port, headphone jack និង 1x card reader ៕

image