ព័ត៌មាន

OPPO Pad ថេប្លេតជំនាន់ថ្មីសមត្ថភាពខ្លាំងក្លា

ក្រុមហ៊ុន OPPO ទើបតែប្រកាសបង្ហាញនូវថេប្លេតដំបូងបំផុតរបស់ខ្លួននោះគឺ OPPO Pad ជាមួយនឹងស្មាតហ្វូន Find X5 series ។ ថេប្លេតថ្មីនេះមានឈ្មោះហៅថា OPPO Pad។ ថេប្លេត OPPO Padនេះមាន 3 ទំហំក្នុងការជ្រើសរើសនោះគឺ 6 GB RAM + 128 GB storage, 6 GB RAM + 256 GB storage និង 8 GB RAM + 256 GB storage ។ ថេប្លេតនេះមានពណ៌ខ្មៅនិងពណ៌ស្វាយ (Aurora Purple) ។

image

វាក៏មានថេប្លេតប្រភេទ OPPO Pad Artist Limited Edition ដែលមានរ៉េមទំហំ 8GB/ 256GB ផងដែរ។ គួរបញ្ជាក់ផងដែរថា ថេប្លេត OPPO Pad នេះមានអេក្រង់ទំហំ 11-inch IPS LCD ដែលមានកម្រិតភាពច្បាស់ Quad HD+ 1600 x 2560 pixels, 16:10 aspect ratio និង 120Hz refresh rate ។ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 chipset ។ វាមានកាមេរ៉ាខាងមុខទំហំ 8-megapixel ហើយវាមានកាមេរ៉ាខាងក្រោយទំហំ 13-megapixel ជាមួយនឹងភ្លើង LED ។ វាមានថាមពលថ្មទំហំ 8,630mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging ។ ថេប្លេតនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 OS និង ColorOS 12 ផងដែរ៕

image