ព័ត៌មាន

Samsung Pro Endurance microSD card ម៉េមូរីកាតប្រើប្រាស់បានដល់ទៅ 16 ឆ្នាំ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវ SSD T7 Shield ដែលមានភាពធន់បំផុតក្នុងការប្រើប្រាស់។ ពេលនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវម៉េមូរី  Samsung PRO Endurance microSD card ។​សម្រាប់ម៉េមូរីកាតនេះគឺឌីស្សាញយ៉ាងពិសេសសម្រាប់ប្រើប្រាស់ជាមួយនឹងកាមេរ៉ាសុវត្ថិភាព និងកាមេរ៉ាសុវត្ថិភាពនៅលើទ្វារដែលទាមទារអោយថតជាប់។

 image

ម៉េមូរីនេះអាចប្រើប្រាស់បានយូរដល់ទៅ 16 ឆ្នាំ (140,160 ម៉ោង) សម្រាប់ការថតវីដេអូជាប់។ បើធៀបជាមួយនឹងម៉េមូរីពីមុន ម៉េមូរី PRO Endurance series memory cards នេះអាចប្រើប្រាស់បានយូរជាងមុនដល់ទៅ 33 ដង និងភាពជឿជាក់ក្នុងការប្រើប្រាស់។ microSD card ថ្មីនេះមានវិមាត្រ 15 x 11 x 1mm និងទម្ងន់ 0.25g ។ វាមានល្បឿននៅក្នុងការ write ដល់ទៅ  40Mb/s និង read ដល់ទៅ 100Mb/s ៕

image