ព័ត៌មាន

Windows 11 22H2 នឹងដាក់អោយប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះ

Windows 11 version 22H2 ឬ Sun Valley 2 គ្រោងនឹងដាក់អោយប្រើប្រាស់នៅចុងឆ្នាំនេះ។ ខុសប្លែកពី Windows 11 កាលពីជំនាន់ដំបូងនោះ ការអាប់ដេតនេះក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរ។ Sun Valley 2 នេះមើលទៅមានលក្ខណៈស្រដៀងទៅនឹង Windows 10 Anniversary Update ដែលមានការពង្រឹងតិចតួច និងមានការបន្ថែមនូវមុខងារថ្មីមួយចំនួនប៉ុណ្ណោះ។

image

នៅក្នុង version 22H2 នេះគឺមានការពង្រឹងទៅលើមុខងារសំខាន់ៗមួយចំនួនផងដែរ។ ក្រុមហ៊ុន Microsoft ក៏ធ្វើតេស្តទៅលើមុខងារថ្មីដែលអនុញ្ញាតអោយអ្នកអាចធ្វើការ pin ទៅលើ apps ឬសកម្មភាពជាច្រើនចេញពី Start Menu ។ សម្រាប់ Start Menu នឹងមានភ្ជាប់ជាមួយនឹង &#039Windows Feature Experience Packs&#039 ថ្មីផងដែរ។

  • Taskbar៖ ក្រុមហ៊ុន Microsoft បានធ្វើការ restore មកវិញនូវមុខងារ Drag & Drop ទៅលើ files ដាក់ទៅលើ apps ទៅកាន់ taskbar បាន។

  • Task Manager៖ 22H2 នឹងមានការអាប់ដេតទៅលើ Task Manager ជាមួយនឹងការឌីស្សាញថ្មីផ្អែកនៅលើ Fluent UI និង WinUI ។