ព័ត៌មាន

Acer Chromebook Tab 510 ថេប្លេតជំនាន់ថ្មីបំពាក់នូវប៊ិចដ៏ឆ្លាតវៃ និងសមត្ថភាពខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុន Acer បានប្រកាសបង្ហាញនូវថេប្លេតថ្មីរបស់ខ្លួននោះគឺ  Chromebook Tab 510 ដែលទទួលបាននូវវិញ្ញាបនបត្រ MIL-STD 810H សម្រាប់ភាពធន់របស់វា ហើយសម្រាប់ការឌីស្សាញទៅលើថេប្លេតនេះពិតជាទាក់ទាញមែនទែន។ ថេប្លេតនេះមានអេក្រង់ទំហំ  10.1-inch (1920 x 1200p) IPS LCD ជាមួយនឹងកម្រិត  16:10 aspect ratio។

image

ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 7c Gen 2 Compute Platform ជាមួយនឹងក្រាហ្វិកកាត  Adreno 618 GPU ។ ថេប្លេតនេះមានរ៉េមទំហំ 4 GBLPDDR4X SDRAM និងម៉េមូរីទំហំ 64 GBeMMC storage ។ ថេប្លេតនេះមានកាមេរ៉ាខាងមុខទំហំ  5-megapixel និងកាមេរ៉ាខាងក្រោយទំហំ  8-megapixel ។ ថេប្លេតនេះប្រើប្រាស់ជាមួយនឹងប៊ិច  Acer USI stylus, dual speakers, Bluetooth 5.0និង  4G LTE ៕

image