ព័ត៌មាន

Huawei Smart Screen V Pro series SuperMiniLED ទូរទស្សន៍ទំនើបមុខងារកាន់តែឆ្លាតវៃ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានផ្តោតទៅលើផលិតផលជាច្រើនក្រៅពីស្មាតហ្វូន ហើយថ្មីៗនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវទូរទស្សន៍ឆ្លាតវៃរបស់ខ្លួននោះគឺ Huawei Smart Screen V Pro series ។ វាមាន 2 ម៉ូឌែលនោះគឺ Huawei V65 Pro និង Huawei Smart Screen V75 Pro ដែលមានតម្លៃរៀងគ្នា $1,643 និង $2,390 ។

image

Huawei Smart Screen V75 Pro គឺជាផលិតផលដំបូងបំផុតរបស់ពិភពលោកដែលមានវិញ្ញាបនបត្រ HDR Vividនិង Audio Vivid ។ ទូរទស្សន៍ឆ្លាតវៃនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Honghu SuperMiniLED precision backlight របស់ក្រុមហ៊ុន Huawei ហើយវាក៏មានកម្រិតពន្លឺដល់ទៅ 1000nit និង 97% DCI-P3 color gamut ។ ទូរទស្សន៍នេះមាន 3.1.2 smart audio system និង 2x Sound X ។ វាក៏មានកាមេរ៉ា 24-megapixel pop-up AI webcam និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ៕