ព័ត៌មាន

ទីផ្សារ Darknet ដ៏ល្បីល្បាញ Versus ត្រូវបិទដំណើរការបន្ទាប់ពីក្រុមហេគឃ័រទម្លាយចន្លោះប្រហោងសុវត្ថិភាព

ទីផ្សារ Versus គឺជាទីផ្សារដ៏ពេញនិយមមួយរបស់ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតនៅលើ Darknet ត្រូវបានបិទដំណើរការបន្ទាប់ពីរកឃើញនូវចន្លោះប្រហោងសុវត្ថិភាពជាច្រើនដែលអនុញ្ញាតអោយហេគឃ័រចូលទៅកាន់ប្រព័ន្ធ Databaseរបស់ក្រុមហ៊ុន និងទម្លាយនូវ  IP address​នៃ servers របស់ខ្លួនបាន។

image

នៅពេលដែលចាប់ផ្តើមនូវសកម្មភាពឧក្រិដ្ឋកម្មនៅលើអនឡាញ ទីផ្សារ Dark Web គឺមានប្រតិបត្តិការជាច្រើនដែលបានលាក់កំបាំងនៅទីនេះ។ វាមានអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ដែលមានលក្ខណៈជាជនអនាមិកដែលអាចទិញ លក់ទៅវិញទៅមក។ យ៉ាងណាមិញ នៅលើវេទិកាបែបនេះក៏មានហានិភ័យខ្ពស់ផងដែរ។

បន្ទាប់ពីការរកឃើញនូវចន្លោះប្រហោងជាច្រើន ប្រតិបត្តិកររបស់ទីផ្សារ Versus នេះក៏សម្រេចចិត្តបិទទៅលើសេវាកម្មរបស់ខ្លួនដោយសារតែរកឃើញនូវហានិភ័យជាច្រើននោះ។ ទីផ្សារ Versus ប្រតិបត្តិជាង 3 ឆ្នាំមកហើយ វាក៏ក្លាយជាវេទិកាដែលមានការពេញនិយមខ្លាំងសម្រាប់សហគមន៍ឧក្រិដ្ឋជនអនឡាញដែលប្រើប្រាស់សម្រាប់ជួញដូរថ្នាំញៀន ការជួញដូរកាក់ សេវាកម្មហេគ ការលួចកាតឥណទាន និងទិន្នន័យ Database ដែលលួចបានផងដែរ៕