ព័ត៌មាន

ស្មាតវ៉ច Galaxy Watch 5 & Watch 5 Pro ត្រូវបានបញ្ជាក់តាមរយៈការអាប់ដេតនៅលើកម្មវិធី Samsung Health

Galaxy Watch 5 និង Watch 5 Pro នឹងក្លាយជាឈ្មោះថ្មីនៃស្មាតវ៉ចរបស់ក្រុមហ៊ុន Samsung ។ នៅក្នុងការអាប់ដេតចុងក្រោយបំផុតនៅលើកម្មវិធី Samsung health app ក៏បង្ហាញនូវឈ្មោះរបស់នាឡិកា Galaxy Watch 5 series នេះ។

image

នៅក្នុងការអាប់ដេត Galaxy Watch 4 beta របស់កម្មវិធី Samsung Health app បានបន្ថែមនូវឈ្មោះ Galaxy Watch 5 និង Watch 5 Pro ។ វាមិនមានការបង្ហាញនូវឈ្មោះ Galaxy Watch 5 Classic នៅក្នុងកម្មវិធីនេះទេ។

វាក៏មានពាក្យចចាមអារ៉ាមជាច្រើននិយាយអំពី Galaxy Watch 5 នេះ។ អ្នកទម្លាយព័ត៌មានខ្លះបញ្ជាក់ថា Watch 5 Pro មិនមានភ្ជាប់ជាមួយនឹង Bezel ដែលអាចបង្វិលបាននោះទេ។ Galaxy Watch 5 Pro គឺមានរូបរាងមើលទៅប្រណិតជាង។ វានៅមិនទាន់មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតវ៉ច Galaxy Watch 5 series នៅឡើយទេ៕