ព័ត៌មាន

Oppo Enco X2 TWS earbuds Wired Charging Edition កាសស្តាប់ឆ្លាតវៃសំឡេងពិរោះរណ្តំ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ Enco X2 TWS earbuds ដែលទ្រទ្រង់នូវ  Wireless និង Reverse charging ។ ពេលនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវកាសស្តាប់ Oppo Enco X2 earbuds នេះដែលមានមុខងារ multi-level noise cancellation និងអាចប្រើប្រាស់បានដល់ទៅ 40 ម៉ោង។ កាសស្តាប់ Oppo Enco X2 wired charging earbuds នេះមានតម្លៃ $119 ។

image

កាសស្តាប់នេះមានភ្ជាប់ជាមួយនឹង dual driver ជាមួយនឹង 11mm dynamic driver និង 6 mm planar diaphragm driver ។ កាសស្តាប់នេះក៏មានបច្ចេកវិទ្យា LHDC4.0 technology និងវិញ្ញាបនបត្រ Hi-Res Audio Wireless Gold Standard ។ កាសស្តាប់នេះមានភ្ចាប់ជាមួយនឹង​ IP54 និងទម្ងន់ 56.4 g ។ Enco X2 នេះអាចសាកថ្មបានតាមរយៈ USB Type-C ៕