ព័ត៌មាន

ហេគឃ័រវាយប្រហារទៅលើ Shoprite ដែលជាខ្សែសង្វាក់ផ្គង់ផ្គង់ធំបំផុតរបស់ផ្សារទំនើបនៅក្នុងអាហ្រ្វិក

Shoprite Holdings គឺជាក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់ធំបំផុតសម្រាប់ផ្សារទំនើបនៅក្នុងអាហ្រ្វិកដែលប្រតិបត្តិស្ទើរតែជិត ៣០០០ ហាងនៅក្នុងទ្វីបនៃប្រទេសទាំង 12 បានរងនូវការវាយប្រហារនូវមេរោគ ransomware ។ Shoprite  គឺជាខ្សែសង្វាក់ផ្គត់ផ្គង់ធំបំផុតរបស់អាហ្វ្រិកដែលមានប្រាក់ចំណូលដល់ទៅ 5.8 ពាន់លានដុល្លារអាមេរិក និងបុគ្គលិកចំនួន 149,000 នាក់។

image

ក្រុមហ៊ុននេះមានហាងចំនួន 2,943  កន្លែង និងបំរើដល់អតិថិជនជាច្រើននៅក្នុងអាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ហ្គាណា Madagascar, Mozambique, Namibia, DRC, Angola និងប្រទេសជាច្រើនទៀត។ កាលពីថ្ងៃសុក្រនេះ ក្រុមហ៊ុននេះបង្ហាញថា ខ្លួនរងនូវការវាយប្រហារសុវត្ថិភាព ហើយក៏ព្រមានទៅកាន់អតិថិជនជាច្រើននៅក្នុងប្រទេស  Eswatini, Namibia និង Zambia ហើយព័ត៌មានរបស់អ្នកប្រើប្រាស់ប្រហែលជារងនូវការវាយប្រហារផងដែរ។

ក្រុមហ៊ុននេះនិយាយថា “វិធានការសុវត្ថិភាពបន្ថែមនឹងប្រើប្រាស់ដើម្បីទប់ទល់ទៅនឹងការបាត់បង់ទិន្នន័យ ហើយយើងនឹងបន្ថែមនូវយុទ្ធសាស្រ្តជាច្រើនទៀតដើម្បីការពារទៅលើទិន្នន័យរបស់អតិថិជន។” ក្រុមហេគឃ័រ  RansomHouse  ប្រកាសទៅលើការទទួលខុសត្រូវទៅលើការវាយប្រហារនេះ និងអះអាងថាពួកគេយកបានទិន្នន័យចំនួន 600GB ៕