ព័ត៌មាន

Chrome browser extension អនុញ្ញាតអោយអ្នកដកចេញនូវ sites ជាក់លាក់ណាមួយចេញពីលទ្ធផលនៃការ Search

សម្រាប់  uBlackList browser extension អនុញ្ញាតអោយអ្នកអាចលុបចេញនូវលទ្ធផលជាច្រើននៃការ search តាមរយៈការលុបទៅលើ sites ជាក់លាក់ណាមួយនៅពេលដែលចុចស្វែងរកនៅលើ Google, DuckDuckGo, Bing និង search engines ជាច្រើនទៀត។

image

ខណៈពេលដែល browser extension មិនមែនជារឿងដែលថ្មីទេនោះដោយសារតែវាអភិវឌ្ឍចាប់ពីដើមឆ្នាំ 2021 នេះ ។ uBlackList គឺជា  browser extension​សម្រាប់ប្រើប្រាស់នៅលើកម្មវិធី Chrome និង Firefox ដែលអនុញ្ញាតអោយអ្នកអាចធ្វើការដាក់នូវបញ្ជីនៃ sites ដែលអ្នកចង់ប្លុកចេញពីលទ្ធផលនៃការ search នេះ។uBlackList នេះអាចប្លុកការបង្ហាញនូវការស្វែងរកនៅក្នុង Google, Bing, DuckDuckGo, Ecosia, Qwant, StartPage និង Yahoo!

ដើម្បីចាប់ផ្តើមប្រើប្រាស់នូវ  uBlackList នេះ អ្នកត្រូវតម្លើងនូវ  browser extension នេះចេញពី Chrome Web Store  ឬ Firefox Add-ons page ។ នៅពេលដែលអ្នកតម្លើងនោះ អ្នកអាចចុចនៅលើ​ extension&#039s icon និងចុច &#039Options&#039 ដើម្បីភ្ជាប់ទៅកាន់ extension នេះ។ នៅក្នុង options ដែលបង្ហាញនេះ អ្នកអាចបន្ថែមនូវ sites ដែលអ្នកចង់ប្លុកចេញពីលទ្ធផលនៃការ search បាន៕