ព័ត៌មាន

Google Chrome extensionsអាចធ្វើការតាមដានសកម្មភាពរបស់អ្នកនៅលើអនឡាញ

ក្រុមអ្នកស្រាវជ្រាវបានបង្កើតនូវវេបសាយមួយដែលប្រើប្រាស់នូវ Google Chrome extensions របស់អ្នកដើម្បីបង្កើតនូវ  fingerprint នៅលើឧបករណ៍របស់អ្នកដើម្បីតាមដានទៅលើសកម្មភាពរបស់អ្នកនៅលើអនឡាញ។ ដើម្បីតាមដានទៅលើអ្នកប្រើប្រាស់នៅលើវេបសាយនោះ វាពិតជាអាចទៅរួចក្នុងការបង្កើតនូវ fingerprints ហើយភ្ជាប់ទៅកាន់វេបសាយបាន។

image

អ្នកអភិវឌ្ឍវេបសាយ  &#039z0ccc&#039 បានចែករំលែកនូវ  &#039Extension Fingerprints&#039 ដែលអាចបង្កើតនូវការតាមដានទៅលើសកម្មភាពនៅលើ Browser នេះបានតាមរយៈ  Google Chrome extensions ។ នៅពេលដែលបង្កើតនូវ Chrome browser extension នេះ វាពិតជាអាចទៅរួចដែលហេគឃ័រអាចចូលទៅតាមដានអ្នកនៅលើអនឡាញបាន។

z0ccc និយាយថា សម្រាប់ extensions​ខ្លះ​ប្រើប្រាស់នូវ token ដែលអាថ៌កំបាំងដើម្បីទាមទារក្នុងការចូលទៅកាន់ web resource ។  z0ccc ក៏បង្កើតនូវវេបសាយ Extension Fingerprints ដែលនឹងឆែកទោលើ Browser សម្រាប់ចូលទៅកាន់ web-accessible resources ដែលដាក់អោយប្រើប្រាស់នៅលើ Google Chrome Web Store ៕