ព័ត៌មាន

NetSec Goggle បង្ហាញនូវលទ្ធផលនៃការស្រាវជ្រាវចេញពីវេបសាយ cybersecurity ប៉ុណ្ណោះ!

នៅក្នុង Brave Search Goggle បានធ្វើការកែប្រែទៅលើលទ្ធផលនៃការស្រាវជ្រាវរបស់ Brave Search ដើម្បីបង្ហាញនូវវេបសាយ cybersecurity តែប៉ុណ្ណោះដែលវាពិតជាផ្តល់នូវភាពងាយស្រួលជាងមុនក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធទៅនឹងសុវត្ថិភាពនៅលើអ៊ីនធឺណិត។ នៅក្នុងសប្តាហ៍នេះ Brave ប្រកាសបង្ហាញនូវមុខងារ Goggles ថ្មីដែលអនុញ្ញាតអោយអ្នកណាក៏ដោយអាចធ្វើការបង្កើតនូវ filters នៅក្នុង  Brave Search&#039s algorithms ដើម្បីបង្ហាញនូវលទ្ធផលនៃការស្រាវជ្រាវ។

image

សម្រាប់មុខងារនេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការមើលទៅលើវេបសាយជាក់លាក់ណាមួយ ការលុបនូវ sites ជាច្រើនចេញពីលទ្ធផលនៃការស្រាវជ្រាវ និងបង្ហាញនូវលទ្ធផលជាច្រើនចេញពីវបេសាយជាក់លាក់ណាមួយដែលអ្នកត្រូវការ។ មុខងារថ្មីនេះក៏ដាក់ជាសាធារណៈ  &#039Netsec Goggle&#039 នៅលើ GitHub ផងដែរ។

ការប្រើប្រាស់នូវ Netsec Goggle នេះពិតជាងាយស្រួល និងមិនទាមទារអោយមានការតម្លើងប្រើប្រាស់ទៅលើ Brave Browser នោះទេ។ គ្រាន់តែបើកនូវ link របស់  Netsec Goggle នៅក្នុង Brave Search និងស្វែងរកនូវអ្វីដែលអ្នកចង់បានពាក់ព័ន្ធទៅនឹង cybersecurity បាន៕