ព័ត៌មាន

GameSir X2 Pro ដៃបញ្ជាហ្គេមដ៏ឆ្លាតវៃសម្រាប់ស្មាតហ្វូន Android

ពេលនេះ ដៃបញ្ជាហ្គេម GameSir X2 Pro mobile gaming controller សម្រាប់ស្មាតហ្វូន Android បានបង្ហាញខ្លួនហើយ។ នេះគឺជា Xbox-licensed mobile gaming controller ដែលអាចប្រើប្រាស់ជាមួយនឹង  cloud gaming នៅលើស្មាតហ្វូន Android ។ ដៃហ្គេមនេះអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Android ចាប់ពី version 8.0 Oreo និងខ្ពស់ជាងនេះ។

 image

X2 Pro នេះមាន LB/RB buttons ជាមួយនឹង​Kailh micro switches ដែលអាចចុច clicks បានដល់ទៅ 3 លានដង។ GameSir X2 Pro នេះអាចប្រើប្រាស់បានជាមួយនឹង gaming platforms ជាច្រើនដូចជា Xbox Cloud Gaming, Xbox Game Pass Ultimate, NVIDIA GeForce NOW, Amazon Stadia និង Google Stadia ។ វាក៏មានភ្ជាប់ជាមួយនឹង detachable magnetic ABXY buttons ដែលងាយស្រួលក្នុងការប្រើប្រាស់បំផុត។ GameSir X2 Pro នេះមានតម្លៃ $79.99 ៕