ព័ត៌មាន

ViewSonic M1 Pro ម៉ាស៊ីនបញ្ចាំងរូបភាពឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ViewSonic បានប្រកាសបង្ហាញនូវម៉ាស៊ីនបញ្ចាំងរូបភាពថ្មីដែលមានឈ្មោះហៅថា ViewSonic M1 Pro portable projector ដែលមានភ្ជាប់ជាមួយនឹងជើងទម្ររ 3-in-1 stand ។ វាមានទម្ងន់ត្រឹមតែ 1Kg និង 1.07 short throw ratio ។ សម្រាប់ឧបករណ៍ M1 Pro នេះមានកម្រិតបង្ហាញដល់ទៅ 100 inches ឬ 8ft (2.5m)។

image

វាមានលទ្ធភាពក្នុងការបញ្ចាំងរូបភាពដល់ទៅ 720 pixels HD ហើយសាកថ្មម្តងប្រើប្រាស់បានដល់ទៅ 2 ម៉ោង។ ViewSonic M1 Pro នេះប្រើប្រាស់នូវភ្លើង LED ដែលមាន 600 Lumens ។ វាអាចប្រើប្រាស់បានដល់ទៅ 10 ឆ្នាំនៅក្នុងការប្រើប្រាស់ 8 ម៉ោងក្នុងមួយថ្ងៃ។ ViewSonic M1 Pro នេះអាចតភ្ជាប់តាមរយៈ Bluetooth និង wireless screen mirroring ឬភ្ជាប់ជាមួយនឹងផតជាច្រើនផងដែរ។

ម៉ាស៊ីនបញ្ចាំងរូបភាពនេះសាកថ្មតាមរយៈ USB-C និងវិមាត្រ 5.5 x 7.2 x 2.4 inches រួមជាមួយនឹង dual 3W Harman Kardon speakers ។ អ្នកប្រើប្រាស់អាចគ្រប់គ្រង ViewSonic M1 Pro តាមរយៈកម្មវិធី ViewSonic vCastSender app និង cast ចេញពីស្មាតហ្វូនរបស់អ្នក។ M1 Pro នេះមានតម្លៃ $699 ៕