តាមពិតទៅ ការ Share Folder នៅលើ Windows គឺពិតជាអាចដំណើរការបាននៅលើ Android, iPad និង iPhone របស់លោកអ្នកបាន។ លើសពីនេះទៅទៀត លោកអ្នកក៏អាចចូលទៅកាន់ Shared Folder ពី Mac ឬ Linux បានផងដែរ។
វិធីសាស្រ្តក្នុងការ Share Folder
ដើម្បីធ្វើការចូលទៅកាន់ Shared Folder ពី Linux ឬ ប្រព័ន្ធប្រតិបត្តិការ Mac OS X របស់លោកអ្នក អ្នកមិនអាចប្រើប្រាស់ Home Group បាននោះទេ។ លោកអ្នកត្រូវចូលទៅកាន់ Control Panel ចុចនៅឡើ Homegroup and Sharing options ដែលនៅខាងក្រោម Network and Internet ហើយចុច Change Advanced Sharing Setting បន្ទាប់មកធ្វើការ Enable File and Printer Sharing Feature។
នៅពេលដែលអ្នកបាន Enable Printer Sharing រួចហើយ សូមចូលទៅកាន់ File Explorer ឬ Windows Explorer ចុច Right-Click នៅលើ Folder ដែលលោកអ្នកចង់ Share បន្ទាប់មករើស Properties។ បន្ទាប់មកចុចនៅលើ Share ប៊ូតុង។
ការធ្វើដូចនេះ នឹងធ្វើឲ្យ Files របស់លោកអ្នកដំណើរការបាននៅលើ Local Network ដូចនេះ PC និងស្មាតហ្វូនរបស់លោកអ្នកអាចធ្វើការ Access នៅលើ Local network ជាមួយគ្នា។ លោកអ្នកត្រូវភ្ជាប់ស្មាតហ្វូនរបស់លោកអ្នកតាមរយៈ Wi-Fi ទើប Access Folder Shared បាន។
ការចូលទៅកាន់ Shared Folder នៅលើ Android
ដំបូងលោកអ្នកត្រូវធ្វើការតម្លើងនូវកម្មវិធី ES File Explorer បន្ទាប់មកចុចនៅលើ Menu Button ហើយចុច Network និងចូលទៅបន្ទះ LAN។
បន្ទាប់មកចូលទៅបន្ទះ Scan ប៊ូតុង និង ES File Explorer ហើយវានឹងធ្វើការ Scan នូវ Network របស់លោកអ្នកសម្រាប់ធ្វើការ Access ចូលទៅកាន់ Sharing Files ។ ពេលនេះវានឹងធ្វើការបង្ហាញនូវ IP Local Address របស់លោកអ្នកបន្ទាប់មកវាយ Username និង Password ។
ពេលនេះ លោកអ្នកអាចធ្វើការបើក Files នៅលើស្មាតហ្វូនរបស់លោកអ្នកបី Windows បានហើយ រួចលោកអ្នកអាចធ្វើការ Copy បានផងដែរ។
ការចូលទៅកាន់ Shared Folder នៅលើ iOS
សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS លោកអ្នកក៏ត្រូវការតម្លើងនូវកម្មវិធី FileExplorer ដែលលោកអ្នកអាចទាញយកមកពី App Store ។
ដំណើរកាកម្មវិធីនេះ និងចូលទៅ Windows Network Share។
FileExplorer នឹងធ្វើការស្កេននូវ Local network សម្រាប់ស្វែងរក Sharing Files ពី Windows នឹងបង្ហាញវានៅលើ List ។ លោកអ្នកក៏ទាមទារឲ្យវាយបញ្ជូលនូវ Username និង Password ដើម្បីចូលទៅ Access ផងដែរ។
បន្ទាប់មកលោកអ្នកអាចធ្វើការបើកមើលវា ក៏ដូចជា ទាញយកវាបានផងដែរ។
សរុបមក Windows Network Files Sharing Protocol ត្រូវបានស្គាល់ថាជា CIFS ដែលធ្វើការជំនួស SMB Protocol។ ប្រសិនបើលោកអ្នកចង់ដឹងពីកម្មវិធីដែលដំណើរការនៅលើ Android ឬ iOS លោកអ្នកអាចវាយពាក្យថា “SMB ឬ CIFS” នៅក្នុង Google Play និង Apple Play Store ជាដើម។