ព័ត៌មាន

Nokia ​បញ្ចេញ​ទូរស័ព្ទទំនើប

កាល​ពី​ខែតុលា​​​ក្រុមហ៊ុន​ Nokia បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ប្រភេទ​ Phablet ចំនួន​ពីរ​ម៉ូដែល​គឺ Nokia Lumia 1320 និង Lumia 1520 មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​បាន​បញ្ចេញ​នូវ​កុំព្យូទ័របន្ទះស្ដើង​ ទី១​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows RT ផងដែរ គឺ Lumia 2520 ដែល​មាន​អេក្រង់​ទំហំ 10.1-inch (Full HD) ។

image

ដោយឡែកកាល​ពី​ថ្ងៃម្សិលមិញ​នេះ​​ប្រភព​ពី​ UnwiredView បាន​រាយការណ៍​ថា​ក្រុមហ៊ុន​ Nokia កំពុង​តែ​ធ្វើការ​លើ​គម្រោង​ផលិត​កុំព្យូទ័របន្ទះស្ដើង​មួយ​ម៉ូដែល​ទៀត​ដែល​ ដំណើរការ​ដោយ Windows RT ហើយ​ត្រៀម​នឹង​បញ្ចេញ​នៅ​ដើម​ឆ្នាំក្រោយ​នេះ ។ កុំព្យូទ័របន្ទះស្ដើង​របស់​ Nokia មួយ​ម៉ូដែល​នោះ​គឺ​​មាន​ឈ្មោះ​កូដ​ Nokia RX-115 ហើយ​គេ​ជឿ​ថា​វា​អាច​នឹង​មាន​ឈ្មោះ​ផ្លូវការ​ថា Lumia 2020 ។

image

ប្រភពៈ UnwiredView