ព័ត៌មាន

ក្រុមហ៊ុន Oppo បង្ហាញកាលបរិិច្ឆេទបង្ហាញផលិតផលថ្មី​

ក្រុមហ៊ុន Oppo បានសាកល្បងលើស្មាតទូរស័ព្ទ Android របស់ពួកគេកាលពីប៉ុន្មានសប្តាហ៍មុន។ម៉ូដែល Oppo N3 ជាម៉ូដែលថ្មីដែលត្រូវបានគេយកចិត្តទុកដាក់ និងរចនាបន្ថែមបំពាក់បំប៉នជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបបន្ថែមទៀត។

ក្រុមហ៊ុន Oppo បានបង្ហាញរូបភាពជាផ្លូវការលើគេហទំព័រ Weibo ហើយបើមើលក្នុងរូបដែលបានបង្ហាញវាទំនងដូចជាម៉ូដែល VR headset។ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញពីពត៌មានលំអិតណាមួយពាក់ព័ន្ធនឹងម៉ូដែល VR headsetនេះទេ តែគេសន្មតថាវាត្រូវបានគេរចនាមកដើម្បីប្រើប្រាស់ជាមួយស្មាតឧបករណ៍ Oppo’s Android

 

image

ក្រុមហ៊ុនក៏បានបង្ហាញគម្រោងសន្និសិទ្ធកាសែតនៅថ្ងៃទី 29 ខែតុលា ដែលផ្តោតសំខាន់លើម៉ូដែលស្មាតទូរស័ព្ទ Oppo N3

សរុបមកបន្ទាប់ពីមានការបន្ថែមប្រព័ន្ធបច្ចេកវិទ្យាថ្មីលើម៉ូដែលថ្មីបានសម្រេចនោះក្រុមហ៊ុន Oppo បានដាក់គម្រោងបង្ហាញស្មាតទូស័ព្ទថ្មីនៅខែក្រោយជាផ្លូវការ។

ប្រភព៖ Weibo