Galaxy Trend ស្មាតហ្វូនថ្មីរបស់ Samsung រចនាមកស្រដៀង Galaxy Note 2 ដែរ ដែលព័ទ្ធទៅដោយលោហៈមានពណ៌ប្រផេះ អាចការពារការកោសឆ្នូតយ៉ាងមានប្រសិទ្ធភាព ។ វាបានបំពាក់មកជាមួយអេក្រង់ទំហំ 4 អ៊ីងជាមួយកម្រិតបង្ហាញ 480 x 800 ភិចសែល pix ដោយបំពាក់ជាមួយប្ចេកវិទ្យាថ្មី LCD ពិសេស បន្ថែមទៀត ។
មួយវិញទៀតខួរក្បាលរបស់វាមានល្បឿន 1 GHz ជាមួយនឹងអង្គជំនួយការ 768 MB RAM ជាមួយនឹងក្រាហ្វិកប្រភេទ Adreno 200 ជាមួយនឹងមេម៉ូរ៉ីមានក្នុងម៉ាស៊ីនស្រាប់ទំហំ 4 GB ហើយអាចបន្ថែមខាងក្រៅធំជាងនេះក៏បាន ។ កាន់តែពិសេសជាងនេះទៅទៀតវាមានកាមេរ៉ាទំហំ 5 មេហ្គាភិចសែល ដែលកាមេរ៉ាមុខមាន VGA ផងដែរ ។
ឯការភ្ជាប់ធម្មតា Samsung ត្រូវតែជាស្មាតហ្វូនដែលថ្មីហើយពិសេស ដូច្នេះវាអាចភ្ជាប់ប្រព័ន្ធ 3G តាមស្តង់ដារ HSDPA Wi-Fi GPS និង Bluetooth 3.0 ។ គួរបញ្ចាក់បន្ថែមថាម៉ូដែលនេះបាន ដាក់ដំណើរការជាមួយអង្គដំណើរ Android 4.1 ។
ប្រភពៈ sohoa.vnexpress.net