ព័ត៌មាន

Beeline រកឃើញអ្នកឈ្នះរង្វាន់ទី១ពីកម្មវិធី “iPlay iWin”

          ភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៣ : Beeline ជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​មាន​ដែន​សេវា គ្របដណ្តប់​គ្រប់​រាជធានី ខេត្ត​ទូទាំងប្រទេស​កម្ពុជា​កំពុង​នាំមុខគេ​ក្នុងការ​នាំយក​ផលិតផល និង​សេវាកម្ម​ប្រកបដោយ ភាព​ច្នៃប្រឌិត  ឥឡូវនេះ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ទី១ ពី​កម្មវិធី iPlay iWin ដែលជា​កម្មវិធី​ទទួលបាន ការពេញនិយម​ជាងគេ។កម្មវិធី iPlay iWin បានចាប់ផ្តើម​ដំណើរការ​ក្នុង​ខែ ឧសភា ឆ្នាំ ២០១៣ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន Beeline អាច​សន្សំ​ពិន្ទុ​ដើម្បី​ឈ្មះ​រង្វាន់ ដោយ​គ្រាន់តែ​ធ្វើការ​ផ្ញើ​សារ​ទៅ​លេខ ៣៣៣ ដោយ​មិនចាំបាច់​សរសេរ​អ្វី​ទេ។ អតិថិជន​ដែល​អាច​ទទួលបាន​ពិន្ទុ​បន្ថែម និង​រង្វាន់ នឹងមាន​ឳ​កាស​ច្រើន​ដើម្បី​ឈ្មះ​រង្វាន់​ធំ។ វគ្គ​ទី១ នៃ​កម្មវិធី iPlay iWin បានចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែ ឧសភា ដល់​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៣ ។

          លោក ឃុន វិ​ទ្ធី ដែលមាន​ទូរស័ព្ទ​លេខ ០៩០ ៦១៦ ៦៦៦ បាន​ក្លាយជា​អ្នកឈ្នះ​រង្វាន់​នៅក្នុង​វគ្គ​ទី១ របស់​កម្មវិធី iPlay iWin ។ លោក សន្សំ​ពិន្ទុ​បាន​សរុប​ចំនួន ១២២០៣ និង បានឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 5 ពី​ក្រុមហ៊ុន Beeline ។ លោក ឃុន វិ​ទ្ធី បាន​មានប្រសាសន៍ថា “កម្មវិធី​ងាយស្រួល​លេង។ អ្នក​មិនចាំបាច់​គិត​ច្រើន ឬ ស្រាវជ្រាវ​អ្វី​ឡើយ អ្នក​គ្រាន់តែ​ផ្ញើ​សារ​ទទេរ​ទៅកាន់​លេខ ៣៣៣ ។ ប្រសិនបើ​អ្នកមាន​សំណាង អ្នកនឹង​ទទួលបាន​ពិន្ទុ​បន្ថែម និង​រង្វាន់។ សន្សំ​ពិន្ទុ​បាន​កាន់តែច្រើន មាន​ឳ​កាស​កាន់តែច្រើន​ដើម្បី​ឈ្នះ​រង្វាន់”

         កម្មវិធី iPlay iWin នៅតែ​បន្ត​ផ្តល់នូវ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ រួមមាន​រង្វាន់​ទូរស័ព្ទដៃ​ទំនើប​ស៊េរី​ថ្មី ជូន​ដល់​អតិថិជន​ដែល​សន្សំ​ពិន្ទុ​បាន​ខ្ពស់​ជាងគេ​នៅក្នុង​វគ្គនីមួយៗ រហូតដល់​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ ។ អតិថិជន​អាច​ចាប់ផ្តើម​ផ្ញើ​សារ​ទទេរ​មក​លេខ ៣៣៣ ឥឡូវនេះ ដើម្បី​ក្លាយជា​អ្នកឈ្នះ​នៅ​វគ្គ​បន្ទាប់​នេះ។

         លោក ហ៊ុល​វិចិត្រ ជា​អ្នកតំណាង​ក្រុមហ៊ុន Beeline បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន Beeline មិនដែល​មានការ​នឿយហត់​ទេ ក្នុងការ​ស្វែងរក​ផលិតផល និង​សេវាកម្មថ្មីៗជូន​អតិថិជន​របស់ខ្លួន។ ជាមួយ​កម្មវិធី iPlay iWin អតិថិជន Beeline នឹងមាន​ឳ​កាស​ដើម្បី​ក្លាយជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ដ៏​អ​ស្ជា​រ្យ​យ៉ាង​ងាយ ស្រួល”

        Beeline ក្រុមហ៊ុន​ដែលមាន​ម្ចាស់​គ្រប់គ្រង​ជា​ជនជាតិខ្មែរ បានដាក់​នូវ​ផែនការ​ដើម្បី​ឲ្យ ក្រុមហ៊ុន បណ្តាញទូរស័ព្ទ​ចល័ត​មួយ​នេះ រីកចម្រើន​យ៉ាង ឆាប់រហ័ស​នៅ​កម្ពុជា មាន​សេវា​គ្របដណ្តប់​គ្រប់​រាជធានី​ខេត្ត ផ្តល់​សេវាកម្ម​មានគុណ​ភាព​ខ្ពស់​ដែល​អត្រា​តម្លៃ ទាក់ទាញ និង កម្មវិធី​ល្អជា​ច្រើន៕