ព័ត៌មាន

iPhone 5S មួយចំនួនមានបញ្ហាជាមួយនឹងថ្ម

ដោយយោងទៅតាមប្រភពពត៌មាន The New York Times បានបង្ហាញថា​មានទូរស័ព្ទ iPhone 5S មួយចំនួនតូចបានចំណាយពេលយ៉ាងយូដើម្បីសាកថ្ម ។ អ្នកនាំពាក្យឲ្យក្រុមហ៊ុន Apple លោក Teresa Brewer បានប្រាប់ថា គេបានរកឃើញទូរស័ព្ទតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានបញ្ហា imageប៉ុន្តែក្រុមហ៊ុននឹធ្វើការទាក់ទងទៅអ្នកប្រើប្រាស់ទាំងនោះដើម្បីឲ្យពួកគេប្តូរយកទូរស័ព្ទថ្មីមកប្រើប្រាស់វិញ ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនApple មិនទាន់បានប្រាប់ពីចំនួនទូរស័ព្ទដែលមានបញ្ហាឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែបើតាមការប៉ាន់ប្រមាណរបស់ The New York ចំនួនទូរស័ព្ទដែលមានបញ្ហានោះគឺប្រហែលជាខ្ទង់ពាន់គ្រឿង ។

image

ប្រភពៈ sohoa.vnexpress.net