ដើម្បីធ្វើការប្រកួតប្រជែងជាមួយ iPhone 5S នាពេលថ្មីក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពត៌មានអំពី Galaxy S5 ដែលភ្ជាប់មកជាមួយនូវ TouchScreen ប្រភេទ Fingerprint Sensor Notification ដ៏អស្ចារ្យ ។
ប្រភពពត៌មានរបស់ប្រទេសកូរ៉េបានឲ្យដឹងថា ស្មាតហ្វូនមួយនេះបានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ KitKata និងមានអេក្រង់រាងស្តើង និងភ្លឺច្បាស់បំផុត ។ លើសពីនេះទៀត វាបានបំពាក់ជាមួយខួរក្បាលប្រភេទ Snapdragon 805 ដែលមានល្បឿន 2.5GHz មានអេក្រង់ទំហំ 5.25 អ៊ីង មានអង្គចងចាំទំហំ 3GB និងបំពាក់នូវកាមេរ៉ាទំហំ 20 មេហ្គាភិចសែលថែមទៀតផង ។
យ៉ាងណាមិញ Galaxy S5 នឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ MWC នៅថ្ងែទី 24 ខែកុម្ភៈនេះ ហើយនៅក្នុងប្រទេសអេស្ប៉ាញ ។
ប្រភពៈ Samsung