នេះគឺ wireless All-in-One Media Keyboard ពីក្រុមហ៊ុន Logitech ឈ្មោះ Logitech Illuminated Living-Room Keyboard K830 ដែលធ្វើការរចនាយ៉ាងទាន់សម័យ និងងាយស្រួលប្រើប្រាស់។ ដោយឡែកសម្រាប់ keyboard នេះភ្ជាប់មកជាមួយល្បឿនចាប់យកប្រេកង់ 2.4GHz radio អាចធ្វើការក្នុងរយៈចម្ងាយ 10 ម៉ែត្រ។ ចំណែក Keyរបស់វារចនាមកងាយស្រួលចុច និងមានបំពាក់ touchpad ផងដែរដើម្បីបង្កើនឲ្យការប្រើប្រាស់មានភាពរលូន ហើយចំពោះការប្រើនៅកន្លែងដែលមានកម្រិតពន្លឺទាបក៏ Keyboard គ្មានបញ្ហាដែរ ព្រោះបានបំពាក់អំពូលតាមតួអក្សរនៃ Key នីមួយៗសម្រួលដល់ការចុចផងដែរ៕
ប្រភព: Techfresh