មិនជាយូរប៉ុន្មាននោះទេដែលមានការលេចធ្លាយនូវរូបភាពមួយចំនួនរបស់ទូរស័ព្ទស្មាតហ្វូនម៉ូដែល Nokia Lumia 830 ។ ហើយថ្មីៗនេះដែរមានពាក្យចចាមអារ៉ាមបាននិយាយតៗគ្នាថាក្រុមហ៊ុន Microsoftប្រហែលជានិងដាក់បង្ហាញនូវស្មាតហ្វូនរបស់ខ្លួនក្រោមឈ្មោះថា“Nokia by Microsoft”។
ពត៌មាននេះទំនងជាត្រូវ ពីព្រោះដូចដែលយើងបានឃើញស្រាប់នៅផ្នែកខាងក្រោយនៃស្មាតហ្វូននេះដូចដែលបានបង្ហាញនៅរូបភាពខាងលើពិតជាមានផ្លាកសញ្ញាបែបនិងមែន។ ចំណែកឯពត៌មានលម្អិតទាក់ទងលក្ខណៈរបស់ស្មាតហ្វូនមួយនេះមិនទាន់បានបង្ហាញជាផ្លូវការនោះទេ ប៉ុន្តែវាប្រហែលជានិងបំពាក់មកជាមួយនិងកាមេរ៉ាទំហំ13មេហ្កាភិចស៊ែលសម្រាប់ថតរូបនិងវីដេអូជាមួយនិងបច្ចេកវិទ្យា PureView technology។
ផងដែរស្មាតហ្វូនមួយនេះត្រូវបានរចនាឡើងដោយមានframeដែលផលិតពីសារធាតុអាលុយមីញ៉ូមនិងស្រោមដែលធ្វើឡើងដោយសារធាតុប៉ូលីការបូណាតដែលស្រដៀងទៅនិងម៉ូដែលLumia 930ដែរ។ ចំពោះកាលបរិច្ឆេទនៃការដាក់បង្ហាញគឺមិនទាន់មានប្រភពណាបានបញ្ជាក់នោះទេ៕
ប្រភព៖ Windows Blog Italia , Neowin