ក្រុមហ៊ុន Sony បានធ្វើការប្រកាស់ថាព្រឹត្តិការណ៍សន្និសិទការសែត IFA 2014និងប្រព្រឹត្តនៅថ្ងៃទី 3 ខែកញ្ញាខាងមុខនេះ។ ដូចច្នេះយើងរំពឹងទុកថាក្រុមហ៊ុន Sony និងធ្វើការដាក់បង្ហាញនូវឧបករណ៍ថ្មីៗនៅក្នុងព្រឹត្តិការណ៍នេះ។
ក្នុងព្រឹត្តិការនោះដែរ ក្រុមហ៊ុន Sony និងធ្វើការដាក់បង្ហាញនូវឧបករណ៍ស្មាតហ្វូនរបស់ពួកគេយ៉ាងតិចពីរផលិតផលដែលរួមមាន Sony Xperia Z3 និង Sony Xperia Z3 Compact ។
បន្ថែមទៅទៀតនោះក្រុមហ៊ុន Sony ក៏ប្រហែលជានិងធ្វើការដាក់បង្ហាញនូវឧបករណ៍ដ៏ទៃទៀតដូចជាឧបករណ៍ស្មាតវ៉ច ដូចជាម៉ូដែល Smartwatch 3, កាមេរ៉ា និង ឧបករណ៍ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ IFA នេះ។
ចំពោះលក្ខណៈសម្បត្តិដែលត្រូវបានបំពាក់នៅស្មាតហ្វូនម៉ូដែល Sony Xperia Z3 និង Z3 Compact ក៏បានបង្ហាញដែរកាលពីពេលមុន។ ដែលម៉ូដែល Xperia Z3 គឺត្រូវបានគេនិយាយថាវាមានអេក្រង់ទំហំ 5.15 អ៊ីង និងមានអង្គប្រតិបត្តិការប្រភេទquad core Snapdragon 801 processor និង អង្គចងចាំRAM ទំហំ 3GB។
ជាមួយគ្នានោះដែរ Xperia Z3 ត្រូវបានភ្ជាប់មកជាមួយនិងម៉េមូរីទំហំ 32GB រន្ធmicroSD card កាមេរ៉ាមុខទំហំ 2 មេហ្កាភិចស៊ែល និង កាមេរ៉ាក្រោយទំហំ 20.7 មេហ្កាភិចស៊ែល។
ចំណែកឯម៉ូដែល Sony Xperia Z3 Compact វិញត្រូវបានគេនិយាយផងដែរថាវាមានអេក្រង់ទំហំ4.6 អ៊ីងប្រភេទfull HD display ជាមួយនិង resolution កម្រិត 1920 x 1080 ភិចស៊ែល អង្គប្រតិបត្តិការប្រភេទ quad core Snapdragon 801 processor,អង្គចងចាំRAMទំហំ 3GB និងមានកាមេរ៉ាដូចទៅនិងម៉ូដែល Xperia Z3ដែរ៕
ប្រភព៖ Xperia Blog