កាលពីថ្មីៗនេះ ក្រុមហ៊ុន Microsoft ទើបតែទិញក្រុមហ៊ុន Nokia ដើម្បីប្រជែងទីផ្សារផលិតផលជាមួយក្រុមហ៊ុនផ្សេងៗ។ ហើយពេលនេះក្រុមហ៊ុន Samsung បានទិញក្រុមហ៊ុន BlackBerry ដើម្បីពង្រីកការផលិតទូរស័ព្ទ។
ក្រុមហ៊ុន Samsung បានចំណាយទឹកប្រាក់ប្រមាណ 7.5 រយលានដុល្លារដើម្បីទិញក្រុមហ៊ុន BlackBerry។ ពាក់ព័ន្ធនឹងការលក់ហ៊ុនឱ្យក្រុមហ៊ុន Samsung ក្រុមហ៊ុន BlackBerry បានប្រឈមមុខការលក់ធ្លាក់ចុះ ហើយទទួលបានប្រាក់បិទបញ្ជីត្រឹមតែ 4.7 រយលានដុលល្លារ ដែលជាសញ្ញានៃការធ្លាក់ចុះខ្លាំង។
ក្រុមហ៊ុន BlackBerry ក៏បានបង្ហាញចំណាប់អារម្មណ៍ជាមួយក្រុមហ៊ុន Apple និង Microsoft ជាងក្រុមហ៊ុនដ៏ទៃផ្សេងទៀតទាំងអស់ប៉ុន្តែគ្មានលទ្ធផល។
ក្រោយមកក្រុមហ៊ុនបានសម្រេចចិត្ត យកម៉ូដែល Passport និង Classic មកធ្វើការរចនាដោយខ្លួនឯង។
លើសពីនេះទៅទៀតក្រុមហ៊ុន BlackBerry បានរងការបង់ពន្ធប៉ាតង់តែឯងដែលចំណាយប្រាក់ជាង 3 រយលានដុល្លារ បន្ទាប់មកពន្ធប៉ាតង់ឡើងដល់ 986 ភាគរយ ប្រណាំងប្រជែងជាមួយក្រុមហ៊ុន Samsung ដែលជាមូលហេតុនាំឱ្យក្រុមហ៊ុន BlackBerry ទប់លែងជាប់៕
ប្រភព៖Samsung