បន្ទាប់ពីធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្នះបានពានរង្វាន់រហូតដល់ទៅ 80 រង្វាន់ មិនបានប៉ុន្មានផង ក្រុមហ៊ុន Samsung ក៏ធ្វើឲ្យបណ្តាញសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកកក្រើកជាថ្មីម្តងទៀត តាមរយៈខ្សែវីដេអូផ្សាយពាណិជ្ជកម្មដ៏អាថ៌កំបាំងបន្តបន្ទាប់ដែលបង្ហើបជាមួយសារមួយឃ្លាថា “I am the Next Galaxy” មានន័យជាភាសាខ្មែរថា «ខ្ញុំគឺជា Galaxy បន្ទាប់»។
ខ្សែវីដេអូទំាងនេះពិតជាធ្វើឲ្យសាធារណៈជនទូទំាងពិភពលោក រួមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជាយើងនេះ មានភាពងឿងឆ្ងល់ និងរង់ចាំយ៉ាងអន្ទះសា ចង់ដឹង ចង់ឃើញ Samsung Galaxy បន្ទាប់នេះថាជាប្រភេទទូស័ព្ទអី្វ។
វីដេអូដែលពោរពេញទៅដោយចម្ងល់នេះក៏ត្រូវបាន Post និង Share តៗគ្នានៅលើបណ្តាញសង្គមស្ទើរតែគ្រប់គ្នា។ មិនត្រឹមតែប៉ុណោ្ណះ គេក៏ឃើញមានវីដេអូ នេះនៅលើទំព័រ Facebook របស់កំពូលតារាចម្រៀងដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា និងតារាសម្តែងដ៏លេចធ្លោ កញ្ញា មាន សុនីតា ផងដែរ។
យើងបានដឹង និងឃើញស្រាប់ហើយថារាល់កំពូលឧបករណ៍អេឡិចត្រូនិករបស់ Samsung ចេញមកមួយៗ ពិតជាធ្វើឲ្យពិភពលោកកក្រើក និងទទួលបានការគាំទ្រយ៉ាងខ្លាំងលើរូបរាងរចនាយ៉ាងប្រណិតស្រស់ស្អាត ព្រមទាំងមុខងារប្រើប្រាស់ប្រកបដោយគុណសម្បត្តិគ្មានពីរសម្រាប់ជាប្រយោជន៍ និងភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដូចជា កំពូលស្មាតហ្វូន Galaxy Note 4, ថេប្លេត Samsung Galaxy Tab S និងថ្មីៗនេះគឺទូរស័ព្ទកាលីប Samsung Galaxy A ដែលកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីយុវវ័យទាន់សម័យ។
Samsung Galaxy បន្ទាប់នេះ ប្រាកដជាអស្ចារ្យ ប៉ុន្តែយើងក៏មិនដឹងថាអស្ចារ្យកម្រិតណានោះដែរ។
មកដល់ពេលនេះមិនទាន់មានប្រភពព័ត៌មានណាចេញមកអះអាងអំពីថ្ងៃដាក់សម្ពោធ Samsung Galaxy បន្ទាប់នេះជាផ្លូវការនៅឡើយទេ តែបើតាមប្រភពព័ត៌មានមិនច្បាស់ការ បានឲ្យដឹងថា ក្រុមហ៊ុន ត្រៀមនឹងបញ្ចេញទូរស័ព្ទ ស៊េរី Galaxy E និង Galaxy J ។ បណ្តាអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក មួយចំនួនសង្ស័យថា វាជា Samsung Galaxy S6 ។ ហើយបើតាមព័តមានរបស់គេហទំព័រ www.cnet.com បានឲ្យដឹងដែរថា Samsung Galaxy S6 នឹងបង្ហាញខ្លួនជាផ្លូវការក្នុងសមាជទូរស័ព្ទពិភពលោក World Mobile Congress នៅថ្ងៃទី១ ខែ មីនា សប្តាហ៍ក្រោយ។ ដូច្នេះមានតែរង់ចាំមើលទំាងអស់គ្នា ថាតើមានអី្វភ្ញាក់ផ្អើលពី Samsung នៅថ្ងៃទី១ ខែមីនា ឆាប់ៗខាងមុខនេះ។
អំណះអំណាង៖
Reference source:
https://www.facebook.com/aok.sokunkanha
https://www.facebook.com/solidusmarketing
https://www.facebook.com/meansonyta
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com។