ព័ត៌មាន

Samsung Galaxy S6 Duosឡើងកាមេរ៉ាក្រោយ ទំហំ 16 មេហ្គាភិចសែល

 

image

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Samsung បានលាតត្រដាងម៉ូដែលស៊ីមពីរ Galaxy S6 Duos លើវ៉ិបសាយរូស្ស៉ី។ លក្ខណះពិសេសនៃជើងស៊ីមមើលទៅចម្លែកជាងម៉ូដែលមុនៗ។ តើមានអ្វីប្លែក លើម៉ូដែល Samsung Galaxy S6 Duos ថ្មី។

 

រូបភាពម៉ូដែលថ្មី  Samsung Galaxy S6 Duos បានបង្ហាញខ្លួនលើបណ្តាញ Twitter ជាមួយនឹងការគាស់មើលផ្នែកភ្ជាប់ខាងក្នុងថាពិសេសប៉ុណ្ណា។

ថាសស៊ីមថ្មី មានទំហំធំជាងមុន ដែលមានលក្ខណះស្តង់ដា ពិសេសលើ  version ប្រើប្រាស់ flagship  ថ្មី និងប្រើប្រាស់ dual-SIM version។ សម្រាប់ម៉ូដែល Samsung Galaxy S6  បំពាក់អេក្រង់បង្ហាញទំហំ 5.1-អ៊ីង មានកម្រិតបង្ហាញ 2,560 x1,440  ភិចសែល។ លើសពីនេះ   ប្រព័ន្ធដំណើរការ Exynos 7420 (processor) រួមជាមួយអង្គចងចាំទំហំ  3GB (RAM) ជាមួយម៉េម៉ូរ៉ីបីប្រភេទសម្រាបជ្រើសរើស 32/64/128GB

ផ្នែកកាមេរ៉ា កាន់តែច្បាស់ដោយទំហំ  16 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ  5មេហ្គាភិចសែល។ ការប្រើប្រាសក្នុង និងក្រៅផ្ទះបានដោយរីករាយជាមួយសមត្ថភាពថ្ម 2,550 mAh។ ក្នុងការចែកចាយឯកសារបានលឿន និងរហ័សម៉ូដែលនេះប្រើភ្ជាប់ WiFi, Bluetooth, 4G និងប្រើប្រាស់ប្រព័ន្ធដំណើរការ  Android 5.0 Lollipop ដោយបច្ចេកវិទ្យា  TouchWiz UI កំពូល។

 

 

អត្តបទប្រែសម្រួល៖ក   លក្ខិណា

អាន៖មើលក្រុមហ៊ុនSONY ភ្លឹកព្រោះទូរទស្សន៍….{វីដេអូរ}

ប្រភព៖ Galaxy