ព័ត៌មាន

Huawei ជាប់ឈ្មោះជាទូរស័ព្ទដែលមានរចនាសម្ព័ន្ធផ្នែក LampSite Solution ល្អបំផុតនៅក្នុងពិព័រណ៍ទូរស័ព្ទពិភពលោកឆ្នាំ២០១៥

ក្រុមហ៊ុន Huawei បានឈ្នះពានរង្វាន់ទូរស័ព្ទល្អបំផុត​ផ្នែករចនាសម្ព័ន្ធជាមួយនឹងដំណោះស្រាយ LampSite ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន​ នៅក្នុង​ពិព័រណ៍​​​ទូរស័ព្ទពិភពលោកឆ្នាំ២០១៥  នៅ​ ទី​ក្រុង​ បាសេឡូណា ប្រទេសអេស្ប៉ាញ ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ ២០១៥។

 ក្នុងនាមជា​អ្នក​ផ្តល់​ដំណោះស្រាយក្នុង​​ឧស្សាហកម្ម​ទូរស័ព្ទ​ដៃ​ Huawei LampSite កំពុងឈាន​​មុខ​គេនៅ​ក្នុង​ការ​ច្នៃ​ប្រឌិត​ថ្មី តាម​រយៈការ​ភ្ជាប់​បណ្តាញស្ថាបត្យកម្ម ​ឌីជីថល ដែល​មាន​ប្រព័ន្ធ ​និងសមត្ថភាពប្រតិបត្តិការ ដែល​ផ្តល់បទពិសោធន៍​ក្នុង​ការ​ប្រើ​ប្រាស់

     ​អ៊ីនធើណេតតាម​ទូរស័ព្ទ​កាន់​តែ​ប្រសើរជាងមុន បង្កើនផលិតភាពអាជីវកម្ម សម្រាប់សហគ្រាស និងជ្រោម​ជ្រែង​ការអភិវឌ្ឍទិន្នន័យ​ផ្នែក​សេវាកម្ម​ និង​​អតិថិជនថ្មី។

 
image

លោក Ryan Dingប្រធាន​ផ្នែក​ផលិតផលនិងដំណោះស្រាយទទួលពានរង្វាន់ក្នុងនាមក្រុមហ៊ុន Huawei

 លោក Ryan Ding ប្រធាន​ផ្នែក​ផលិតផល និងដំណោះស្រាយរបស់ក្រុមហ៊ុន Huawei បានមាន​ប្រសាសន៍​ថា៖ «យើងចង់យកឱកាសនេះដើម្បីសម្តែង​ការដឹងគុណរបស់យើងចំពោះ​គណៈ​កម្មការវិនិច្ឆ័យ  មិត្តរួមការងារក្នុងវិស័យឧស្សាហកម្ម និង​ GSMA ទាំង​   អស់​។ ចក្ខុវិស័យរបស់យើង គឺបើកផ្លូវដើម្បី​ឱ្យមានការតភ្ជាប់ពិភពលោក កាន់តែប្រសើរ ហើយ​​ដំណោះស្រាយ LampSite គឺជាផ្នែកមួយនៃកត្តា​​ផ្សេងៗ​ទៀត​ ​ដែលអនុញ្ញាតឱ្យ​យើង​​ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ។ ក្នុងនាមជាដៃគូប្រតិបត្តិកររបស់យើង យើងមាន​មោទនភាពជា​ខ្លាំង​ ដែល​​បាន​បង្ហាញ និង​ផ្សព្វ​ផ្សាយ​ជាលើកដំបូង​ នូវដំណោះស្រាយ LampSite អស់​រយៈ​ពេល​ជិត​ពីរឆ្នាំមកនេះ​។ ដំណោះស្រាយនេះ ត្រូវបានរចនាឡើងឲ្យ​កាន់​តែ​មាន​មាត្រដ្ឋាន អាចបត់បែនបាន និង​ងាយស្រួលក្នុងការរៀប​ចំ និងគ្រប់គ្រង។ ជាការពិតនៅ​ក្នុង​ខួបលើកទី២០​ នៃពានរង្វាន់ GSMA នេះ ​ផលិត​ផល​ឥតខ្សែរបស់​ Huawei ក៏បានប្រារព្ធខួបលើកទី២០​របស់ខ្លួន​ផង​ដែរ​។ រយៈពេល២០​ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញឧស្សាហកម្មទូរស័ព្ទឲ្យ​ដើរ​ទៅ​មុខ​ជា​និច្ច​ តាម​រយៈការសហការគ្នាលើការធ្វើពាណិជ្ជកម្ម ការ​ច្នៃប្រឌិតថ្មី និងមាន​ស្តង់ដារ។ ដោយ​សម្លឹងឆ្ពោះ​ទៅមុខជានិច្ច​ យើងនឹងបន្តផ្តោតទៅលើការបង្កើតថ្មីដោយ​ចាត់​ទុក​អតិថិជនជាធំ​ ហើយយើងនៅតែប្តេជ្ញាចិត្ត ធ្វើ​ជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុត សម្រាប់អតិថិជនរបស់យើងនៅទូទាំងពិភពលោក»។

  image

លោក Ryan Ding ឡើងសម្តែង​ចំណាប់​អារម្មណ៍​

 រួមជាមួយនឹងការ​ផ្លាស់​ប្តូរ​បណ្តាញប្រតិបត្ដិការ ការផ្តោតអារម្មណ៍របស់ខ្លួនពីសំឡេងទៅចរាចរណ៍​ បណ្តាញ​ស្ថាបត្យកម្ម និងបទពិសោធន៍របស់អ្នកប្រើប្រាស់ ​ក្លាយជាគន្លឹះដ៏សំខាន់​ក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តសម្រាប់ប្រតិបត្តិករ​ទាំង​ឡាយ​។ ក្នុង​ពេល​ថ្មីៗ​នេះ​ ប្រតិបត្តិករ បាន​​បំពាក់​ប្រព័ន្ធ Huawei LampSite ទាំងស្រុង នៅព្រលានយន្តហោះអន្តរជាតិទីក្រុងប៉េកាំង ក្នុងប្រទេសចិន។ ការដាក់ពង្រាយទាំងអស់​ប្រើ​ពេល​តែបីខែប៉ុណ្ណោះ​ ហើយ​ការចំណាយសរុបបានថយចុះ ៥០​​% បើប្រៀបធៀបនឹងការដាក់ពង្រាយពីមុន ហើយ​នៅក្នុងការសាកល្បងនេះ មាន​អត្រាខ្ពស់បំផុតឈានដល់ ១៤០​ Mbps ដែលអាចបង្កើនបទពិសោធរបស់អ្នកប្រើប្រាស់​កាន់​តែ​ប្រសើរ​ឡើង​។ វាត្រូវបានគេប៉ាន់ប្រមាណថា ការវិនិយោគទាំងអស់របស់ប្រតិបត្តិករ នឹងត្រូវបានត្រឡប់មកវិញក្នុងរយៈពេលពីរឆ្នាំ។ ចាប់​ពីពេលនេះតទៅ​ ដំណោះស្រាយ LampSite របស់​ Huawei ត្រូវបានលក់ទៅ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទចល័តជាង ៧០ ដែលបានរីករាលដាលនៅក្នុងតំបន់អឺរ៉ុប អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា និងអាមេរិកឡាទីន។

 គណៈកម្មការបានមាន​ប្រសាសន៍​ថា៖ «នេះបង្ហាញថា ការសន្យាមាន​សារៈសំខាន់បំផុត​នៅ​ក្នុងការជួយដល់ប្រតិបត្តិករ​ទូរស័ព្ទឲ្យ​កាន់​តែ​ប្រសើរឡើង ទាំង​គុណភាព​ និងសមត្ថភាព ដោយប្រើត្រឹម​តែ​សម្ភារៈ​បច្ចេកវិទ្យាតូចតាច​ប៉ុណ្ណោះ​»។

 ពានរង្វាន់ Global Mobile Awards គឺ​ជា​ពាន​រង្វាន់​ដែល​គេចង់​បាន​ច្រើន​បំផុតបន្ទាប់ពីបាន​ប្រគល់រង្វាន់ជាច្រើន ​ដល់​វិស័យ​ទូរគមនាគមន៍​ក្នុង​ពិភពលោក​។ ពានរង្វាន់នេះ បាន​បង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ និង​​បាន​ទាក់ទាញក្រុម​ហ៊ុន​នានា​មក​ពី​ជុំវិញ​ពិភពលោក ហើយត្រូវបានវិនិច្ឆ័យដោយក្រុមអ្នកជំនាញដែល​មាន​ឯករាជ្យ និង​ទទួល​បាន​ការគោរពយ៉ាងខ្ពស់។ ពានរង្វាន់ទូរស័ព្ទល្អបំផុតផ្នែក​រចនាសម្ព័ន្ធ របស់ Global Mobile Awards គឺជាពានរង្វាន់មួយដ៏មានតម្លៃ និងមានការប្រកួតប្រជែងបំផុតរបស់ពិភពលោកនៅក្នុងឧស្សាហកម្មទូរស័ព្ទ​ចល័ត។ ពិព័រណ៍​ទូរស័ព្ទពិភពលោកគឺ​ជាព្រឹត្តិការណ៍ដាក់​បង្ហាញ​ទូរស័ព្ទដៃកម្រិតខ្ពស់បំផុត ខណៈពេលដែលពានរង្វាន់ GSMA ជាមហាកិត្តិយស​ដ៏​ធំ​នៅក្នុងឧស្សាហកម្មទូរស័ព្ទដៃ​។

 កម្មវិធី MWC ឆ្នាំ ២០១៥ ​ធ្វើ​ឡើងនៅក្នុងទីក្រុង​ បាសេឡូណា ពីថ្ងៃទី០២-០៥ ខែមីនា ។ ក្រុមហ៊ុន Huawei នឹងដាក់​បង្ហាញផលិតផលនិងដំណោះស្រាយចុងក្រោយបំផុត​របស់ខ្លួន នៅសាល Fira Gran Via Hall 1 និង Hall 3 ។

អំពី​ក្រុម​ហ៊ុនHuawei

ក្រុមហ៊ុន Huawei គឺ​ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និង បច្ចេកវិជ្ជាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេ នៅ​លើ​ពិភពលោក។ គោលដៅ​របស់យើង គឺដើម្បី​បង្កើនគុណភាព និងប្រសិទ្ធភាពជីវិត​ តាមរយៈការភ្ជាប់ទំនាក់​ទំនង​នៅលើពិភពលោក​ឲ្យ​កាន់​តែ​ល្អប្រសើរជាងមុន បំពេញ​តួនាទី​ជាក្រុម​ហ៊ុន​ដែលដែល​មាន​ទំនួល​ខុសត្រូវ បង្កើន​សមត្ថភាពច្នៃប្រឌិតថ្មីសម្រាប់សង្គម និង​ព័ត៌មាន​ ព្រម​ទាំង​ការរួមចំណែក​សហការនៅ​ក្នុងវិស័យ​ឧស្សាហកម្ម។ ដំណើរ​ការ​ដោយ​យកអតិថិជន ការច្នៃប្រឌិត និងបើក​ចំហភាពជាដៃគូជាធំ ក្រុមហ៊ុន Huawei បានបង្កើតដំណោះស្រាយ ICT ដែល​ទំនើប​ និង​ទាន់​សម័យ​បំផុត​ ដែលផ្តល់ឱ្យអតិថិជននូវ​អត្ថប្រយោជន៍ប្រកួតប្រជែង នៅក្នុងបណ្តាញទូរគមនាគមន៍ សហគ្រាសឧបករណ៍ប្រើ​ប្រាស់ និងបណ្តាញ​ Cloud ។

 ក្រុមហ៊ុន Huawei មាន​បុគ្គលិក​ចំនួន ១៧០.០០០ នាក់​នៅទូទាំងពិភពលោក ដែល​បាន​ប្តេជ្ញាចិត្តក្នុងការបង្កើតតម្លៃអតិបរមា សម្រាប់ប្រតិបត្តិករទូរគមនាគមន៍ សហគ្រាស និងអតិថិជន។ ដំណោះស្រាយ ICT ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ផលិតផល និងសេវាកម្មរបស់​យើង​ ត្រូវបានចែកចាយទៅដល់ជាង ១៧០ ប្រទេស បម្រើឲ្យអតិថិជនច្រើនជាងមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើពិភពលោក។ ក្រុម​ហ៊ុន Huawei បង្កើតឡើងនៅ​ក្នុងឆ្នាំ ១៩៨៧ ជាក្រុមហ៊ុនឯកជនមួយ ដែលគ្រប់គ្រងយ៉ាងពេញលេញ ដោយបុគ្គលិករបស់ខ្លួន។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅកាន់​គេហទំព័រ៖

www.huawei.com