ទាញយកដោយឥតគិតថ្លែ្ក្នុងល្បឿនលឿន៖ PHONECITY MAGAZINE ISSUE 175 FOR MAY 2015
ក្រុមហ៊ុន Huawei ទើបតែដាក់បង្ហាញម៉ូដែលទំនើបទាន់សម័យចំនួនពីរគ្រឿងបន្ថែមទៀត Honor 4C និង Honor Bee ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំ។
ក្រុមហ៊ុន Huawei បានដាក់បង្ហាញម៉ូដែលថ្មីចំនួនពីរគ្រឿងបន្ថែមទៀតរួមជាមួយលក្ខណៈពិសេសៗមួយចំនួនត្រូវបានលាតត្រដាង។
Huawei Honor 4C បំពាក់អេក្រង់បង្ហាញទំហំ 5-អ៊ីង កម្រិតបង្ហាញ 1280 x 720 ភិចសែល។ ម៉ូដែលនេះ មានដំណើរការដោយប្រព័ន្ធដំណើរការ Hisilicon Kirin 620 (processor) មានល្បឿន 1.2GHz ។ មេម៉ូរ៉ីខាងក្នុងភ្ជាប់សមត្ថភាពទំហំ 8GB ហើយអ្នកអាចបន្ថែមបានរហូតទៅដល់ 32GB ដោយប្រើកាត microSD។ ក្នុងការថតយករូបភាពឱ្យកាន់តែច្បាស់ និងស្រស់ស្អាតម៉ូដែលនេះភ្ជាប់កាមេរ៉ាក្រោយទំហំ 13MP ប្រភេទ LED flash និងកាមេរ៉ាមុខទំហំ 5MP ។
សម្រាប់ម៉ូដែលថ្មីមួយទៀត Huawei Honor Bee មានលក្ខណៈពិសេសដូចជា៖
– បំពាក់អេក្រង់ទំហំ 4.5-អ៊ីង ប្រើអេក្រង់បង្ហាញប្រភេទ FWVGA LCD កម្រិតភាពច្បាស់ទំហំ 854 x 480 ភិចសែល។
– ប្រព័ន្ធដំណើរការប្រភេទ Spreadtrum SC7731 quad-core (processor) ល្បឿន 1.2GHz
– អង្គចងចាំទំហំ 1GB (RAM)
– ថាសផ្ទុកទិន្ន័យ 8GB និងអាចបន្ថែមបានរហូតដល់ទៅ 32GB ដោយប្រើកាត microSD card
– Honor Bee ភ្ជាប់កាមេរ៉ាក្រោយទំហំ 8MP ប្រភេទ LED និងកាមេរ៉ាមុខទំហំ 2MP
ម៉ូដែលទាំងពីរនេះ ភ្ជាប់ប្រព័ន្ធដំណើរការ Android 4.4 KitKat ជាមួយ Emotion UI។ ម៉ូដែលទាំងពីរនេះត្រូវបានដាក់លក់ជាផ្លូវការចាប់ពីពេលនេះទៅ៕
អត្តបទ៖ក លក្ខិណា
អាន៖S6 GEAR VR ប្រកាសដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះ
ប្រភព៖ Huawei