ព័ត៌មាន

ចូលរួមពិធីសម្ពោធ Galaxy Tab S2 ទាំងអស់គ្នា! ជាវTab S2ថែមកាសBluetooth ឆ្នាំងសាកចល័ត និងឱកាសឈ្នះGalaxy S6!

ចូលរួមពិធីសម្ពោធ Galaxy Tab S2 ទាំងអស់គ្នា! ជាវTab S2ថែមកាសBluetooth ឆ្នាំងសាកចល័ត និងឱកាសឈ្នះGalaxy S6!

ក្រោយពីមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារបស់អ្នកគាំទ្រអស់ជាច្រើនខែមក ទីបំផុតក្រុមហ៊ុន សាមសុង បានប្រកាសថ្ងៃសម្ពោធលក់ Galaxy Tab S2 ជាផ្លូវការនៅកម្ពុជានៅថ្ងៃទី9 សីហា ឆ្នាំ2015 ដែលនឹងមានការចូលរួមពីតារាចម្រៀងដ៏ល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា ផងដែរនៅហាងទំនើបសាមសុង អប្សរា ដែលមានទីតាំងនៅ  ផ្ទះលេខ48-50 ផ្លូវនេរុ ចំងាយប្រមាណ 100ម៉ែត្រខាងជើងផ្សារដេប៉ូ ។

 image

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅជាមួយនឹងការផ្តល់ជូនយ៉ាងសន្ធឹកសន្ធាប់។ រាល់ការជាវ​ Galaxy Tab S2 មួយគ្រឿងនឹងទទួលបានការថែមជូនកាស Bluetooth តម្លៃ $59 មួយ និងឆ្នាំងសាកថ្មចល័តតម្លៃ $60 មួយភ្លាមៗដោយឥតគិតថ្លៃ   ព្រមទាំងឱកាសឈ្នះរង្វាន់ទូរស័ព្ទ Galaxy S6 ចំនួន2 រង្វាន់ផងដែរនៅថ្ងៃសម្ពោធ ចាប់ពីម៉ោង 9 ដល់ម៉ោង 11 និង 30 នាទីព្រឹក

 តាមរយៈលោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចប្រចាំនៅកម្ពុជាបានឲ្យដឹងថា « Galaxy Tab S2 មិនត្រឹមតែជាថែបប្លែតរាងស្តើង ហើយស្រាលបំផុតប៉ុណ្ណោះទេថែមទាំងមានភ្ជាប់មុខងារប្រតិបត្តិការការងារលឿន និងកាន់តែមានភាព ងាយស្រួលក្នុងការអាន និងទស្សនា ។»

 image

គួររំលឹកថា Galaxy Tab S2 ត្រូវបានបង្ហាញរូបរាងពិតកាលពីពាក់កណ្តាលខែកក្កដាថ្មីៗនេះដែលទទួលចំណាប់អារម្មណ៌យ៉ាងខ្លាំងនៅទូទាំងពិភពលោក។ វាបានបង្ហាញខ្លួនជាមួយនឹងកម្រាស់ស្តើងបំផុត 5.4 ម.ម និងទំហំអេក្រង់ពីរគឺ 8 អ៊ីញ និង 9.7 អ៊ីញ។ ចំពោះ Resolution របស់ Tab S2 ទាំងពីរមានទំហំ 2,048 X 1,536 pixels ។

image

ចំពោះសំបករបស់ Tab S2 ស្រោបដោយលោហៈស្រាល និងស្តើង ប៉ុន្តែរឹងមាំគួរឲ្យទុកចិត្តបំផុត។ Home Button របស់វាស្រោបដោយលោហៈ និងបំពាក់ដោយមុខងារស្គេនម្រាម Fingerprint Sensor ។ លោកសុខឡេង ជឿជាក់ថា Samsung Galaxy Tab S2 គឺជា Tablet ដែលផ្តល់នូវទំនុកចិត្តខ្ពស់បំផុតក្នុងការផ្តល់នូវសមត្ថភាពប្រតិបត្តិការដ៏ពេញលេញមួយដល់អតិថិជន និងអាចយកតាមខ្លួនហើយធ្វើការបានគ្រប់ទីកន្លែង។

 ដូច្នេះ តើអ្នកបានត្រៀមខ្លួនហើយឬនៅក្នុងការក្លាយខ្លួនជាម្ចាស់ Tab S2 ដំបូងគេនៅកម្ពុជា? កុំឲ្យឱកាសដ៏ល្អនេះរំលងហួសឲ្យសោះជាមួយនឹងការផ្តល់ជូនដ៏សន្ធឹកសន្ធាប់នេះ។