ព័ត៌មាន

Matchstixនឹងដាក់ឲ្យដំណើរការនៅលើ iOS ចាប់ពីថ្ងៃទី ១៥ សីហា នេះ!

image

Matchstixបានចាប់ដៃគូសហការជាមួយនឹង កញ្ញា មាន សូនីតា និងលោក ឆេកគី អាធីផន ក្នុងការចេញនូវកម្មវិធីបង្កើតមិត្តភក្តិថ្មី និងចូលរួមពិធីសម្ពោធដាក់ឲ្យដំណើរការកម្មវិធី Matchstix នៅថ្ងៃ សៅរ៍ ទី ១៥ ខែ សីហា នៅ The Summer។

Matchstix គឺជាកម្មវិធីទូរស័ព្ទស្មាតហ្វូន Android និង iOS ហើយឥឡូវមាននៅលើ Google Play Store ដែលបង្កើតឡើងយ៉ាងពិសេសសម្រាប់ប្រជាជនកម្ពុជា ក្នុងការទំនាក់ទំនង និងបង្កើតមិត្តភក្តិបានយ៉ាងងាយស្រួល។ កម្មវិធីនេះពិតជាឡូយ ទំនើប និងងាយស្រួលសម្រាប់ភ្ជាប់ជាមួយមនុស្សថ្មី ដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញនៅជិតតំបន់របស់លោកអ្នក។

 image

 

ថ្មីៗនេះ, Matchstix បានចូលរួមជាមួយនឹងតារាល្បីៗ និងតារាវ័យក្មេងដែលមានឥទ្ធិពលក្នុងប្រទេសកម្ពុជា។ Matchstix មានមោទនភាពក្នុងការប្រកាសជាផ្លូវការ នូវតារាសម្តែងដ៏មានទេពកោសល្យ និងការកម្សាន្ត គឺកញ្ញា មាន សូនីតា និងលោក ឆេកគី អាធីផន ជាអគ្គរាជទូតសុឆន្ទៈរបស់យើង។ ការគាំទ្រ និងស្មារតី និងគំនិតរបស់ពួកគាត់ នឹងជួយជំរុញ Matchstix ឲ្យល្បីខ្ទ័រខ្ទារពាសពេញប្រទេសកម្ពុជា។

 នៅថ្ងៃទី១៥ សីហា នេះ, Matchstix នឹងប្រារព្ធឡើងនូវពិធីសម្ពោធដាក់ឲ្យដំណើរការនៃកម្មវីធី នៅឯ The Summer!

 នេះគឺជា Matchstix ៖ កម្មវិធីនេះ ជាកម្មវិធីបង្កើតមិត្តភក្តិថ្មីដ៏ឡូយបំផុតសម្រាប់ ប្រទេសកម្ពុជា។ Matchstix ជួយឲ្យអ្នកស្វែងរកមិត្តថ្មីដ៏អស្ចារ្យគ្រាន់តែភ្ជាប់ចំណាប់អារម្មណ៍របស់អ្នក។⁣⁣ កម្មវិធីនេះជាកម្មវិធីស្មាតហ្វូនដ៏ឆ្លាតវៃបំផុតធ្វើឡើងជាភាសាខ្មែរ ដូចនេះកម្មវិធីនេះរចនាឡើងយ៉ាងពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលចង់បង្កើតមិត្តភក្តិថ្មី និងគួរឲ្យចាប់អារម្មណ៍។ ហើយអ្នកក៏អាចនឹង ប្រហែលជាស្វែងរកមនុស្សពិសេស!

 បង្កើតទំនាក់ទំនងដ៏ថ្មីស្រឡាង! #westartthefire

 វេទមន្តនៃMatchstix ៖ Matchstix ជួយឲ្យអ្នកសែ្វងរកមនុស្សថ្មីៗ ដោយគ្រាន់តែភ្ជាប់ចំណាប់អារម្មណ៍ និងតំបន់។ នៅពេលដែលចុះឈ្មោះចូល Matchstixនឹងប្រើប្រាស់កម្មវិធី GPS ដើម្បីស្វែងរកទីកន្លែង និងស្វែងរកមនុស្សដែលនៅជិត    អ្នក។ បន្ទាប់ពីដាក់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកៗនឹងចាប់ផ្តើមស្វែងរកមនុស្សដែលនៅជុំវិញខ្លួនអ្នក។

 ផ្ញើសារភ្លាមៗជាមួយ Matchstix ៖ប្រសិនបើអ្នកភ្ជាប់ជាមួយមនុស្សម្នាក់ទៀត ហើយអ្នកទាំងពី “ចូលចិត្ត” គ្នាទៅវិញទៅមក អ្នកអាចចាប់ផ្តើមជជែកជាមួយគ្នាភ្លាមៗ។

 តើធ្វើយ៉ាងម៉េច ដើម្បីឲ្យខ្ញុំទទួលបាន Matchstix? Matchstix បានដាក់ឲ្យដំណើរការនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៥ សម្រាប់ទូរស័ព្ទ Android នៅលើ Google Play Store នឹងដាក់ឲ្យដំណើរការសម្រាប់ទូរស័ព្ទ iOS លើ Apple App Store នៅថ្ងៃទី ១៥ សីហា នេះផងដែរ។

 តើ Matchstix គិតប្រាក់ទេ?⁣ហើយតើខ្ញុំចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះតាមរបៀបណា? Matchstix មិនគិតថ្លៃទេ! កម្មវិធីនេះដាក់ឲ្យដោនឡូត និងប្រើប្រាស់ដោយឥតគិតថ្លៃ។ ដើម្បីចុះឈ្មោះ⁣ អ្នកគ្រាន់តែ ត្រូវការស៊ីមកាត ទូរស័ព្ទ ស្មាតហ្វូន និងគណនីហ្វេសប៊ុក។ ប៉ុណ្ណឹងតែប៉ុណ្ណោះដូច ១ ២ ៣អញ្ចឹង។ អ្នកប្រហែលជាអាចស្វែងរកមនុស្ស ពិសេសរយ:ពេល៣០វិនាទី។

 

image

 

image