ព័ត៌មាន

Galaxy Tab S2 កាន់តែស្រាល រាងកាន់តែស្តើង បង្កើនផលិតភាពការងារ

អ្នកកាន់តែមានភាពរីករាយ និងអារម្មណ៍ថ្មីប្លែកជាមួយនឹង Galaxy Tab S2 ។ ជាមួយនឹងរូបរាងកាន់តែស្តើង (5.6 មីលីម៉ែត្រ) និងមានទម្ងន់កាន់តែស្រាល (392 ក្រាម) បានធ្វើឱ្យឧបកណ៍ Tablet មួយនេះផ្តល់នូវភាពងាយស្រួលក្នុងការអានសៀវភៅ e-books វីដេអូ និងកិច្ចការងារផ្សេងៗទៀតបានគ្រប់ទីកន្លែងដែលអ្នកចង់ទៅ។

image

Galaxy Tab S2 បានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំដល់ទៅ 8 មេហ្គាភិចសែល និងមាន f/1.9 Apperture lens ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការផ្តិតយករូបភាព​ក៏ដូចជាវីដេអូក្នុងកម្រិតមួយដ៏ច្បាស់ត្រជាក់ភ្នែកមិនថាវាស្ថិតនៅក្នុងស្ថានភាពដែលខ្វះពន្លឺក្តី។ អ្នករឹតតែមានអារម្មណ៍ពេញចិត្តជាងនេះទៅទៀតជាមួយនឹងការទស្សនាវីដេអូ ឬមើលរូបភាពនៅលើកញ្ចក់អេក្រង់ដ៏ច្បាស់ Super AMOLED Screen ។

image

ការទទួលបាននូវការធានាសុវត្ថិភាព និងទំនុកចិត្តខ្ពស់ជាមួយនឹងមុខងារ Fingerprint Sensor ដែលអ្នកប្រើប្រាស់អាចធ្វើការ Activate ដោយគ្រាន់តែដាក់ម្រាមដៃនៅលើប៊ូតុង Home ប៉ុណ្ណោះ។ ការប្រើប្រាស់នូវស្នាមក្រយ៉ៅដៃរបស់អ្នកដើម្បីធ្វើការចូលទៅកាន់ Web Browser ឬប្រើប្រាស់សម្រាប់ដោះសារ និងចូលទៅកាន់គណនី Samsung របស់អ្នកកាន់តែលឿនបំផុត។

image

ប្រភព៖ Samsung