ព័ត៌មាន

ក្រុមហ៊ុន Huawei សម្ពោធ Huawei G7 Plus​ ស្មាតហ្វូនដែលមានរាងឡួយ និងបច្ចេកវិទ្យាក៏​ឡូយ

“រាងឡូយបច្ចេកវិទ្យាក៏ឡូយ”។ ឃ្លានេះគឺគ្មានសំដៅទៅលើអ្វីក្រៅពីស្មាតហ្វូនលំដាប់ពិភពលោកស៊េរីថ្មី ដែល​ទើបតែចេញលក់ជាផ្លូវការនៅកម្ពុជានោះទេ។ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុន​ស្មាត​ហ្វូន​លំដាប់​លេខបី​ពិភពលោកប្រចាំប្រទេសកម្ពុជាបានសម្ពោធ Huawei G7 Plus នៅរោងភាពយន្ត Major Cineplex  កាលពីថ្ងៃទី 10 ខែតុលា ឆ្នាំ2015 ដោយមានការចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងច្រើន​កុះករ។

image

លោក ល៉ីវ ស៊ីយ៉ាង ហៅជេសុន នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេស​កម្ពុជាបានឲ្យដឹងថាចំណុចលេចធ្លោបំផុតរបស់ Huawei G7 Plus គឺ រូបរាង ថាមពលថ្ម កាមេរ៉ា និង​បច្ចេកវិទ្យា​សម្គាល់ក្រយ៉ៅដៃជំនាន់ថ្មីតែម្ដង។

image

លោកបានបញ្ជាក់ថា អេក្រង់របស់ Huawei G7 Plus ជាប្រភេទ FHD ទំហំ 5.5 អ៊ីញដែល​មាន​រាង​កោង 2.5Dអាចបង្កើតបាននូវរូបភាពដូចទៅនឹងរូបភាព 3D នឹងការពារស្នាមឆូត និង​ប្រេះ​បាន​ល្អ​ប្រសើរ។ កាមេរ៉ាមានសមត្ថភាពខ្ពស់អាចថតរូបបានគ្រប់ស្ថានភាពពន្លឺព្រោះមានមុខងាររក្សា​ទំនឹង​ក្នុងពេល​ថត (Optical Image Stabilisation) ដែលជាទូទៅមានតែនៅក្នុងប្រភេទកាមេរ៉ាអាជីព Digital-SLRs ប៉ុណ្ណោះ។ ចំពោះថ្មមានថាមពល 3000 mAh​ ដែលអាចមើលវីដេអូ Online បាន​រហូត​ដល់ 08 ម៉ោង និយាយទូរស័ព្ទបាន 10 ម៉ោង និងលេងអ៊ីនធើណេតបាន 06 ម៉ោង។ រីឯ​បច្ចេក​វិទ្យា​សម្គាល់​ក្រយ៉ៅដៃវិញមានសភាពលឿន និងឆ្លាតជាងមុន ក្នុងការថតរូបភាព ទទួលការ​ហៅចូល និងបិតម៉ោងរោទិ៍ជា និងដោះសោដោយប្រើក្រយ៉ៅដៃមិនថាស្ងួត ឬក៏សើម​ក្នុងរយៈពេលត្រឹមតែ 0.5 វិនាទី ឬមួយពព្រិចភ្នែកប៉ុណ្ណោះ។

image

គួរបញ្ជាក់ថា កំពូលតារាចម្រៀងមាស សុខសោភា អគ្គរាជទូតសុឆន្ទៈរបស់ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា គឺជាតារាកត្តិយស សម្ដែង និងច្រៀងចម្រៀងថ្មីៗពេញនិយមក្នុងកម្មវិធីសម្ពោធ Huawei G7 Plus នេះ។

ក្រៅពីការសម្តែង និងចៀងចម្រៀងដ៏ពិរោះរណ្ដំពីសំណាក់ កញ្ញា មាស សុខសោភា ក៏មានផងដែរ​នូវ​កម្មវិធី​ជ្រើសរើសជ័យលាភី Huawei Cute Girl & Boy 2015 និងកម្មវិធីប្រកាស​លទ្ធផល​ការប្រកួត​សរសេរ​អត្ថបទពាណិជ្ជកម្មស្ដីពីផលិតផលម៉ាក Huawei ប្រចាំឆ្នាំ 2015 ផងដែរ។ ក្នុងបេក្ខនារី 3 រូបបានក្លាយជា Huawei Cute Girl 2015 គឺចំណាត់​ថ្នាក់​លេខ​មួយ​កញ្ញា Oun Leak Sweetie លេខពីរ​កញ្ញា Juddi និងលេខបីកញ្ញា Lyly Cambodia Cutie សម្រាប់បេក្ខជន 3 នាក់ដែលបានក្លាយជា​ Huawei Cute Boy 2015 គឺលេខ​មួយលោក Yaco Nomo លេខពីរ​លោក Saren Piseth និងលេខបីលោក Mrr Rako Real។ Huawei Cute Girl & Boy ទាំង​អស់​​សុទ្ធសឹងតែទទួលបានស្មាតហ្វូន Huawei ម្នាក់មួយគ្រឿង។​ ចំណែក​ជ័យលាភី​ការ​ប្រកួត​សរសេរ​អត្ថបទ​​ពាណិជ្ជកម្មស្ដីពីផលិតផលម៉ាក Huawei ប្រចាំឆ្នាំ 2015 ចំណាត់ថ្នាក់លេខមួយបានទៅលើ លោក ផេងលីន មកពីទស្សនាវត្តីអេឡិចត្រូនិចវើល លេខពីរបានទៅលើ លោក សុផា មកពី ITCITY លេខបី លោក ប៊ុនណារា មកពី Sabay និងលេខបួន លោក ឆាយ ហ័រ​ មកពីទស្សនាវដ្ដីទូរស័ព្ទ។ 

image

សូមជម្រាបថាឥឡូវនេះ Huawei G7 Plus ចេញលក់នៅក្នុងទីផ្សារកម្ពុជាហើយ ក្នុងតម្លៃ $349 ជាមួយការថែមជូន ដង Selfie ស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធ(ម្ដង) ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4GB ជារៀងរាល់ខែរយៈពេល 1ឆ្នាំ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ $2 ចាប់ពីខែទីពីរតទៅ។

ព័ត៌មានបន្ថែម៖
https://www.facebook.com/HuaweiDeviceCambodia

ទំនាក់ទំនងផ្នែកព័ត៌មាន៖

seourn.vathana@huawei.com