ព័ត៌មាន

អស្ចារ្យ!​ Galaxy S6 Edge+ និង Galaxy Note 5 ទទួលស្គាល់ថា ‘គុណភាពល្អបំផុត & បច្ចេកវិទ្យាល្អបំផុត’

ស្មាតហ្វូន Galaxy Note 5 និង Galaxy S6 Edge+ ត្រូវបានទទួលស្គាល់ថាជាទូរស័ព្ទស៊េរីជំនាន់ថ្មីចុងក្រោយដែលមានគុណភាពល្អ និងបច្ចេកវិទ្យាថ្មីឥតខ្ចោះដែលផ្តល់ភាពងាយស្រួលបំផុតក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ ទូរស័ព្ទទាំងពីរស៊េរីនេះមានបំពាក់នូវអេក្រង់ដែលល្អច្បាស់បំផុតទំហំ 5.7 អ៊ីងស្រោបដោយលោហៈ និងកញ្ចក់យ៉ាងស្រស់ស្អាតបំផុត។

image

អ្វីដែលកាន់តែទាក់ទាញជាងនេះទៀត វាបានប្រើប្រាស់នូវកញ្ចក់ប្រភេទ AMOLED ដែលបង្ហាញនូវរូបភាពច្បាស់បំផុត ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងប៊ិក S-Pen សម្រាប់ការគូសចំនាំអ្វីគ្រប់យ៉ាងបានតាមចិត្ត។

ខាងក្រោមនេះជារូបភាពទម្លាយអាថ៌កំបាំងបង្ហាញពីភាពល្អឥតខ្ចោះរបស់ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ៖

 imageimageimageimageimageimageimage

ប្រភព៖ samsung