ព័ត៌មាន

តើអាចទេដែលក្រុមហ៊ុន Samsung ជាអ្នកផលិតនូវ Huawei Kirin Chips ជំនួសក្រុមហ៊ុន​ TSMC?

ថ្មីៗនេះ TSMC បានរាយការណ៍ថា ក្រុមហ៊ុនរបស់ខ្លួនយល់ព្រមក្នុងការផលិតនូវ Chip Huawei’s Kirin ដែលមានប្រវែង 16nm (FinFET) ។ ប៉ុន្តែអ្វីដែលក្រុមហ៊ុន​ Samsung ធ្លាប់បានផលិតនោះគឺផលិតនូវ Chip FinFET ប្រវែង 14nm ដែលមានទំហំតូចជាងគេ។

image

ក្រុមហ៊ុន​ Samsung បានប្រើប្រាស់នូវ Chip 14nm ដើម្បីធ្វើការផលិតនូវ CPU ប្រភេទ Exynos 7420 ដែលបានប្រើប្រាស់នៅលើស្មាតហ្វូន Samsung Galaxy S6 និង Samsung Galaxy S6 Edge ។ តើក្រុមហ៊ុន​ Huawei គិតយ៉ាងណាដែរ? តើត្រូវធ្វើការបន្តរផលិតជាមួយនឹងក្រុមហ៊ុន TSMC ឬធ្វើជាមួយនឹង Samsung ? គួរបញ្ជាក់ផងដែរថា សូម្បីតែ Chip របស់ Apple iPhone 6s ក៏ផលិតដោយ TSMC ដែរ។ ដូចនេះប្រហែលជា Huawei ជ្រើសរើសក្រុមហ៊ុន TSMC ជាក់ជាមិនខាន៕

ប្រភព៖ AndroidHeadlines