ព័ត៌មាន

Samsung Galaxy Note 5 ត្រូវបានកំពូលតារាចម្រៀងល្បី Ariana Grande ដាក់ក្នុងបទចម្រៀង “FOCUS”

នៅប្រទេសកូរ៉េខាងត្បូង ទូរស័ព្ទ Samsung ត្រូវបានប្រើប្រាស់គ្រប់ទីកន្លែងមិនថា អ្នកទើបតែភ្ញាក់ពីគេងក៏ឃើញនៅលើគ្រែ នៅពេលមុជទឹក នៅមន្ទីរពេទ្យ ឬនៅភោជនីយដ្ឋាន ឬហាងធំៗសុទ្ធតែឃើញទូរស័ព្ទម៉ូដែល Samsung ។ អ្វីដែលកាន់តែអស្ចារ្យពេលនេះគឺកំពូលតារាចម្រៀងស្រី Ariana Grande បានបង្ហាញនូវទូរស័ព្ទ Samsung Galaxy Note 5 យ៉ាងស៊ិចស៊ីបំផុតនៅក្នុងបទចម្រៀង FOCUS ដែលជាបទល្បីមួយនៅអាមេរិច។

image

ទូរស័ព្ទ Samsung Galaxy Note 5 ត្រូវបានបើកឆាកបង្ហាញខ្លួនមុនគេនៅក្នុងបទចម្រៀងនេះ ដែលមើលទៅវាពិតជាឡួយជាមួយនឹងការសរសេរចំនងជើង​ Focus on Me ដែលវាពិតជាងាយស្រួលប្រើប្រាស់ និងអាចឱ្យអ្នករចនាអ្វីបានតាមចិត្ត។

image

តោះទស្សនាវីដេអូបទចម្រៀង FOCUS បន្តិចមើលថាអស្ចារ្យប៉ុណ្ណាទៅ៖

ប្រភព៖ phonearena