ព័ត៌មាន

អស្ចារ្យមែន! ទូរស័ព្ទ Samsung Galaxy S6 Edge ជួយសង្គ្រោះជីវិតបុរសម្នាក់អំឡុងពេលភារវកម្មនៅប៉ារីស

ការវាយប្រហារភេវកម្មធំបំផុតនៅក្នុងទីក្រុងប៉ារីសត្រូវបានកើតឡើងនៅល្ងាចថ្ងៃសុក្រ បានសម្លាប់ជីវិតមនុស្សអស់ 153 នាក់។ ប្រសិនបើគ្មានវត្តមានរបស់ទូរស័ព្ទ Samsung Galaxy S6 Edge នោះទេ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ 154 នាក់។ តាមការចុះផ្សាយរបស់សារពត៌មានបារាំង បុរសជនជាតិស្បែកខ្មៅម្នាក់ដែលមានឈ្មោះថា Sylvester កំពុងតែដើរលេងនៅក្រៅពហុកីឡាដ្ឋាន Stade de France ។

image

នៅខាងក្នុងពហុកីឡាដ្ឋានជាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិបារាំង និងក្រុមជម្រើសជាតិអាឡឺម៉ង់។ ពហុកីឡាដ្ឋាននេះផ្ទុកមនុស្សចំនួន 80,000 នាក់ ហើយលោកប្រធានាធិបតី Francois Hollande ក៏នៅមើលការប្រកួតនោះដែរ។ ភ្លាមៗនោះស្រាប់តែមានសំឡេងផ្ទុះឡើងធ្វើឱ្យគ្រប់គ្នានៅក្នុងពហុកីឡាដ្ឋានចលាចលគ្រប់ៗគ្នា។

image

image

នៅខាងក្រៅពហុកីឡាដ្ឋានវិញ ក្រុមគ្រាប់បែកអត្តឃាត និងខ្មាន់កាំភ្លើងបានបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងផ្សេងៗគ្នា។ លោក Sylvestor ត្រូវបានរងគ្រោះពីការផ្ទុះគ្រាប់បែកនោះផងដែរ។ ប៉ុន្តែសំណាងល្អ អំបែងនោះបានបុកជាមួយនឹងទូរស័ព្ទ Samsung Galaxy S6 Edge របស់គាត់។ ជីវិតរបស់គាត់ត្រូវបានជួយសង្គ្រោះដោយទូរស័ព្ទ Samsung Galaxy S6 Edge ។

image

មនុស្សរាប់រយនាក់បានជាប់គាំងនៅក្នុងរោងល្ខោន ចំនែក 100 នាក់ទៀតត្រូវបានស្លាប់នៅក្នុងកន្លែងប្រគុំតន្រ្តីដែលចូលរួមពីក្រុម Eagles of Death Metal ។ មនុស្សជាច្រើននាក់បានប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេថតវីដេអូធ្វើជាភស្តុតាងពីការវាយប្រហារភេរវកម្មនេះ។ លោក Sylvester ក៏បង្ហាញពីមុខរបួសដែលនៅខាងក្រោមកម្លាំងផ្ទុះកំទេចនៃគ្រាប់បែកដែលធ្វើឱ្យគាត់រងរបួសនៅលើខ្លួនផងដែរ៕

ប្រភព៖ VGTV