ព័ត៌មាន

ល្បីថា One M9 សមត្ថភាពមិនចាញ់ស្មាតហ្វូនកំពូលៗ

កំណែប្រែរូបរាងថ្មីសម្រាប់ប្រកួតជាមួយស្មាតហ្វូនដ៏ទៃទៀត One M9 មានលក្ខណៈទាក់ទាញជាពិសេស និងមានម៉ាស៊ីនខ្លាំង រួមជាមួយបច្ចេកវិទ្យាថ្មីៗមិនចាញ់កំពូលស្មាតហ្វូនល្បីៗបច្ចុប្បន្ន។

ស្មាតហ្វូន One M9 បំពាក់អេក្រង់អេក្រង់ទំហំ 5 អ៊ីង កម្រិតភាពច្បាស់ Full HD 1080 x 1920 ភិចសែល និងប្រើបន្ទះឈីបប្រភេទ MediaTek Helio X10 មានCPU8 គ្រាប់ល្បឿន 2.2 GHz Octa-core 64 bit។ ស្មាតហ្វូននេះភ្ជាប់ Ram ទំហំ​ ​2GB មានអង្គផ្ទុកទិន្ន័យ ក្នុងម៉ាស៊ីនទំហំ 16GB និងអាចបន្ថែមអង្គចងចាំ​ដល់​ទំហំ 2TB (MicroSD)។

 image

លើគេហទំព័ររបស់ក្រុមហ៊ុនក៏បានបញ្ជាក់ពីលក្ខណៈសម្បត្តិផ្សេងៗទៀតដូចជា៖

  • កាមេរ៉ាក្រោយទំហំ 13 មេហ្កាភិចសែល អមដោយ Flash ជំនួយពីរគ្រាប់កាមេរ៉ាមុខទំហំ 4 មេហ្កាភិចសែល Ultra Pixel អាចថតវីដេអូកម្រិត 1080p

  • បន្ទះ Network Wi-Fi 802.11(2.4G &5GHz)/Bluetooth v4.1 /NFC/ micro-USB 2.0/ ប្រើប្រាស់ស៊ីមកាតប្រភេទ Nano SIM

  • ប្រព័ន្ធប្រតិបត្តិការ Android HTC Sense

  • បច្ចេកវិទ្យា GPS/ បន្ទះឈីបសម្លេងប្រភេទ HTC Boom Sound Dolby

  • វិមាត្រ 6 x 69.7 x 9.61មីលីម៉េត្រ

  • ទំងន់ 158 ក្រាម

  • ថ្មប្រភេទ 2840mAh

image

image

image

image

image

អត្ថបទ៖ះHTC 

អាន៖ បែកធ្លាយរូបភាពរបស់ HUAWEI MATE 8 ដែលមានរូបរាងខុសពីរូបភាពមុន

ដោយ៖លក្ខិណា