ព័ត៌មាន

Moto G Tubo សាកសមមនុស្សសម័យថ្មីគ្រប់វ័យ

ក្រុមហ៊ុន Motorola បង្ហាញស្មាតហ្វូនថ្មីត្រកូល  Moto G មានឈ្មោះថា Moto G Tu bo រាងតូចស្រស់ស្អាតសាកសមនឹងប្រអប់ដៃគ្រប់ប្រភេទ។

Moto G Tu bo បង្ហាញខ្លួនជាមួយអេក្រង់ទំហំ 5 មានរូបរាងស្រស់ស្អាតដោយគែមទាំងសងប្រើអេក្រង់កោង។ ស្មាតហ្វូននេះប្រើ Chip ប្រភេទ Qualcomm Snapdragon 615  ល្បឿន 1.5GHz នាំមកជាមួយការបង្ហាញរូបភាពភ្លឺច្បាស់ដោយក្រាហ្វិក Adreno 405 ដែលភ្ជាប់ជាមួយអង្គចងចាំទំហំ RAM ទំហំ 2GB។ អ្នកអាចតម្លើងកម្មវិធី និងផ្ទុករូបភាពបានកាន់តែច្រើនជាមួយមេម៉ូរ៉ីទំហំ 16GB ហើយថែមទាំងអាចថែមមេម៉ូរ៉ីក្រៅទំហំ​ 32GB។

imageimage

ស្មាតហ្វូននេះ ប្រើប្រព័ន្ធដំណើរការ Android 5.1.1 Lollipop បំពាក់កាមេរ៉ាទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល។ ស្មាតហ្វូននេះប្រើថ្មដែលមានថាមពល 2470mAh ដោយសាកត្រឹមតែ 15 អ្នកអាចនិយាយទូរស័ព្ទបានរហូតដល់ទៅ 6 ម៉ោង។

ការភ្ជាបើផ្សេងៗទៀតរួមមាន is Wi-fi 802.11n, Bluetooth 4.0, GPS, A-GPS  និង GLONASS ដើម្បីបន្ថែមតម្រូវការប្រើប្រាស់ផ្សេងៗទៀត។

imageimage

អត្ថបទ៖ Motorola

ដោយ៖លក្ខិណា

អាន៖ ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវប្រើប្រាស់ប៊ិក APPLE PENCIL?