ព័ត៌មាន

Google Nexus 5X ដាក់លក់លើវ៉ិបសាយAmazon ដ៏ល្បីល្បាញ

Google Nexus 5X មានវត្តមានលើវ៉ិបសាយ Amazon  ជាមួយនឹងរូបរាងសមញ្ញ ប៉ុន្តែសមត្ថភាពប្រើប្រាស់មិនចាញ់ស្មាតហ្វូនផ្សេងៗទៀត។ ស្មាតហ្វូននេះមានតម្លៃ Rs 23,400 ថោកជាងស្មាតហ្វូន Moto X Style (16 GB, Rs 29,999)  និងស្មាតហ្វូន OnePlus 2 (64 GB Rs 24,999)។

លក្ខណៈពិសេសដែលប្រើប្រាស់បានមិនចាញ់ស្មាតហ្វូនជំនាន់ថ្មីបំពាក់អេក្រង់ទំហំ 5.2-អ៊ីងប្រភេទ Full HD ដោយប្រើកញ្ចក់ Corning Gorilla Glass 3 សម្រាប់ការពារស្មាតហ្វូនពីការធ្លាក់ និងទង្គិច។ ស្មាតហ្វូននេះប្រើ Chip ប្រភេទ​ Qualcomm Snapdragon 808 ដែលមានទំហំ 64-bit ល្បឿន 1.8 GHz។

ទោះបីជាស្មាតហ្វូននេះប្រើអេក្រង់មិនសូវធំ ប៉ុន្តែសមត្ថភាពកាមេរ៉ារបស់វាពិសេស ដោយបំពាក់កាមេរ៉ាក្រោយទំហំ 12.3 មេហ្គាភិចសែល ជាមួយកាមេរ៉ាមុខទំហំ​ 5 មេហ្គាភិចសែល។ វាមានមេម៉ូរ៉ីពីរប្រភេទ​ ទំហំ  16 GB  និងមួយទៀតទំហំ 32 GB  មិនអាចថែមមេម៉ូរ៉ីក្រៅបានទៀតទេ ហើយវាថែមទាំងភ្ជាប់ផត USB Type-C និងប្រើថ្មមានថាមពល  2,700mAh  ដែលសាករយៈពេល 10 នាទី ទទួលបានថាមពលប្រើប្រាស់រយៈពេល 3.8 ម៉ោង។

 imageimageimageimage

ស្មាតហ្វូននេះ មានដាក់លក់លើវ៉ិបសាយដ៏ល្បីល្បាញAmazonជាផ្លូវការ។

អត្ថបទដោយ៖លក្ខិណា

អាន៖ក្រុមហ៊ុន HUAWEI លក់ចេញស្មាតហ្វូនជាង 100 លានដើមក្នុងឆ្នាំ 201

ប្រភព៖ Amazon