ព័ត៌មាន

ស្ងាត់ៗ! ទូរស័ព្ទ Samsung Galaxy J1 Edition 2016 បង្ហាញខ្លួននៅឌូមបៃ

យើងបានដឹងហើយថា កំពូលស្មាតហ្វូន Samsung Galaxy J1 ស៊េរីថ្មីឆ្នាំ 2016 បានបង្ហាញខ្លួនជាផ្លូវការហើយ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនេះពេលនេះគេដឹងថា Samsung Galaxy J1 Edition 2016 បានបង្ហាញខ្លួនទៅដល់ឌូមបៃហើយ។

image

ទូរស័ព្ទ J1 Edition 2016 នេះត្រូវបានគេឃើញដាក់លក់ពាសពេញហាងនៅទីក្រុងឌូមបៃជាមួយឹនងអេក្រង់ទំហំ 4.5 អ៊ីងកម្រិតភាពច្បាស់ 480×800 ភិចសែល និងប្រើប្រាស់ Super AMOLED Technology ថែមទៀតផង។ វាដំណើរការនូវ Samsung Exynos 3475 SoC ល្បឿន 1.3GHz មេម៉ូរីទំហំ 1GB កាមេរ៉ាក្រោយទំហំ 5MP, កាមេរ៉ាមុខទំហំ 2MP និងថ្មកម្លាំងខ្លាំងដល់ទៅ 2,050mAh ហើយទ្រទ្រង់ 4G ថែមទៀតផង៕

image