ព័ត៌មាន

លេចចេញរូបរាងទាំងស្រុងរបស់កំពូលស្មាតហ្វូន Samsung Galaxy S7 ផ្នែកកាមេរ៉ា និងអេក្រង់

ពត៌មានដែលបានចុះផ្សាយពីទូរស័ព្ទ Samsung Galaxy S7 មានរយៈពេលជាងមួយខែមកហើយ ពិសេសលឺដំណឹងថាស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 21 ខែកុម្ភៈខាងមុខនេះ។ ពេលនេះរូបរាងថ្មីរបស់កំពូលស្មាតហ្វូន Galaxy S7 រឹតតែបង្ហាញខ្លួនច្បាស់ហើយជាមួយនឹងផ្ទៃផ្នែកខាងមុខ និងកាមេរ៉ារបស់វា។

image

បើប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy S6 កាម៉េរ៉ាដែលបានបំពាក់នៅលើ Galaxy S7 វិញមាន Connector Offset ហើយសំបកអេក្រង់ផ្នែកខាងមុខរបស់វាវិញគឺកញ្ចក់គ្រីស្តាល់ និងស្រស់ស្អាតជាទីបំផុត។ ផ្នែកគែមរបស់ស្មាតហ្វូននេះស្រោបដោយអាលុយមីញ៉ូម និងមានប៊ូតុង Home នៅកណ្តាលដែលវាប្រហាក់ប្រហែលទៅនឹងរូបរាងរបស់ HTC ដែរ៕

image