ព័ត៌មាន

បែកធ្លាយរូបរាងរបស់ Samsung Galaxy Tab E 7.0 កាន់តែច្បាស់គ្រប់ជ្រុង!

កាលពីខែមុននេះ យើងបានលឺល្វើយៗ និងលក្ខណៈពិសេសមួយចំនួនរបស់ Samsung Galaxy Tab E អេក្រង់ 7 អ៊ីងនៅលើអនឡាញជាច្រើន។ អ្វីដែលកាន់តែពិសេសជាងនេះទៀត ឧបករណ៍នេះត្រូវបានទទួលស្គាល់ដោយ FCC ហើយពេលនេះវាត្រូវបានបង្ហាញរូបរាងជាផ្លូវការហើយ។

 image

លក្ខណៈពិសេសរបស់ថេប្លេតនេះគឺបំពាក់នូវ CPU ដែលមានល្បឿន 1.3GHz អេក្រង់ 7 អ៊ីង (1280 x 800 ភិចសែល) អង្គចងចាំទំហំ 1.5GB មេម៉ូរី 8GB ទំងន់ 283g កម្រាស់ស្តើងបំផុតត្រឹមតែ 8.7mm កម្លាំងថ្មខ្លាំងដល់ទៅ 4,000mAh និងដំណើរការ Android 5.1 Lollipop ៕