ព័ត៌មាន

ក្រុមហ៊ុន ZTE លក់ស្មាតហ្វូនមធ្យមរបស់ខ្លួនលើអនឡាញជប៉ុនក្នុងថ្ងៃនេះ

image

 

ក្រុមហ៊ុន ZTE  បានប្រកាសប៉ុន្មានម៉ោងមុននេះពីរោងចក្រផលិតស្មាតហ្វូននៅប្រទេសចិន ថៃ វៀតណាម ថាស្មាតហ្វូនមធ្យមរបស់ខ្លួនមួយទៀតត្រូវបានបញ្ចូលក្នុងបញ្ចីរួចរាល់។

ស្មាតហ្វូនមធ្យមនោះមានឈ្មោះថា Blade V580 ត្រូវបានដាក់លក់លើវ៉ិបសាយនៅប្រទេសជប៉ុនដំបូងគេក្នុងថ្ងៃនេះ ហើយស្របពេលជាមួយគ្នាដែរនោះ ក្រុមហ៊ុនក៏បានប្រកាសស្មាតហ្វូនថ្មីមួយទៀត ZTE Blade V Plus ដែលជាម៉ូដែល edition ផងដែរ។

 និយាយពី Blade V580 បំពាក់អេក្រង់ទំហំ 5.5 ប្រភេទ FullHD មានល្បឿនដំណើរការ 1.3 GHz ភ្ជាន់មកជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB និងអាចថែមមេម៉ូរ៉ីក្រៅបានទំហំ 32GB។ ស្មាតហ្វូននេះប្រើជាមួយ 4G LTE មានជើងស៊ីមពីរ ប្រើថ្មមានអាំងតង់ស៊ីតេទំហំ 3,000 mAh។ សម្រាប់កាមេរ៉ាថតរូបរបស់វាមានទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល។

ក្រុមហ៊ុនបានបញ្ចូលស្មាតហ្វូននេះក្នុងបញ្ចី និងបានដាក់វាលក់អនឡាញក្នុងថ្ងៃនេះ។ 

imageimageimage