ស្ពតពាណិជ្ជកម្មមួយបានបង្ហាញពីមុខងាររបស់កាមេរ៉ាសម័យថ្មី ដែលមានសមត្ថភាពបំពេញការងារថតចាប់យករូបភាពបានយ៉ាងភ្លឺច្បាស់។
កាមេរ៉ាថ្មី ទើបតែបានបង្ហាញខ្លួនជាមួយវត្តមានសមត្ថភាពថតវីដេអូរបានក្នុងកម្រិតបង្ហាញខ្ពស់ 4K ពីក្រុមហ៊ុន UPQ។ កាមេរ៉ានោះមានឈ្មោះថា Q-camera WPX2។ វាត្រូវបានរចនាឡើងមានព័ណ៌ស្រស់ឆើតឆាយ ក្រហម ខៀវ និងបៃតងសម្រាប់អ្នកជ្រើសរើសប្រើប្រាស់តាមចំណង់ចំណូលចិត្ត។ វាជាកាមេរ៉ាដែលធន់នឹងការជ្រាបទឹក ជាពិសេសវាអាចធ្វើការថតបានក្នុងទឹកជម្រៅរហូតដល់ទៅ 10 ម៉ែត្រ។ កាមេរ៉ានេះប្រើសេនស័រប្រភេទ CMOS របស់ក្រុមហ៊ុន Sony។ អេក្រង់កាមេរ៉ាបំពាក់ទំហំ 2.0 អ៊ីងមានកម្រិតបង្ហាញ 960 x 240 ជាអេក្រង់ប្រភេទ TFT LCD។
វាជាកាមេរ៉ាមានរាងតូច ងាយស្រួលកាន់ថត ថែមទាំងបំពាក់ផតភ្ជាប់ជាច្រើនដូចជា ជើងកាត microSD (អាចដាក់មេម៉ូរ៉ីបានទំហំ 64GB) ផត -USB ផត micro-HDMI ។កាមេរ៉ានេះដំណើការដោយថាមពល 800mAh អាចសាកថ្មបាន។ វាជាកមេរ៉ាដែលមានសមត្ថភាពខ្ពស់អាចថតវីដេអូរបានក្នុងកម្រិត 4K UHD @ 15fps, 2.7K @ 30fps, 1080p @ 60fps ឬ 720p @ 90fps និងកាមេរ៉ាថតរូបមានទំហំ 16 មេហ្គាភិចសែល។
អត្ថបទ៖camera
សម្រួលដោយ៖ លក្ខិណា