ក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានទូរស័ព្ទបត់សេរ៉ីថ្មី ឃើញថាពិតជាពិសេសជាងទូរស័ព្ទបត់ជំនាន់មុនទ្វេដង។ ទូរស័ព្ទនោះមានឈ្មោះថា Galaxy Folder 2។
Galaxy Folder 2 រចនាមកមានរាងតូចស្រស់ស្អាត់ ជាពិសេសស្តើងគួរឲ្យចងកាន់ប្រើប្រាស់។ ទូរស័ព្ទនេះមានទម្ងន់ 155 ក្រាម ជាពិសេសវាបានបំពាក់ដោយបច្ចេកវិទ្យាប៉ះអេក្រង់កាន់តែរអិល លើអេក្រង់ភ្លឺច្បាស់មានទំហំ 3.8 អ៊ីង ផ្តល់នូវកម្រិតបង្ហាញ 480×800 ភិចសែល។ ទូរស័ព្ទបត់ដ៏ស្រស់សោភានេះប្រើប្រព័ន្ធដំណើរការ quad-core Snapdragon SoC, clocked មានល្បឿន 1.4 GHz។ ទោះបីវាជាទូរស័ព្ទបត់ ប៉ុន្តែរ៉េមរបស់វាធំគ្រាន់បើជាង iPhone ទៀត ដោយមានទំហំ 2GB និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB។ ទូរស័ព្ទបត់នេះបំពាក់កាមេរ៉ាទំហំ 8MP និងកាមេរ៉ាមុខទំហំ 5MP។ ថ្មរបស់វាកាន់បានយូរជាងទូរស័ព្ទបត់ជំនាន់មុន ដោយថាមពលថ្មមានរហូតដល់ 1950 mAh។ ស្មាតហ្វូននេះប្រើប្រព័ន្ធដំណើរការ Android 6.0.1 Marshmallow OS ដ៏ទាន់សម័យបំផុត។
អត្ថបទ៖Samsung Galaxy Folder 2
សម្រួល៖លក្ខិណា