ព័ត៌មាន

Samsung Galaxy A5 (2017) ទទួលបានការទទួលស្គាល់វិញ្ញាប័ណ្ណបត្រ WiFi ពី WFA

ថ្មីៗនេះ ទូរស័ព្ទ Samsung Galaxy A5 (2017) បានទទួលស្គាល់នូវវិញ្ញាប័ណ្ណបត្រ Wi-Fi ចេញពី WFA (WiFi Alliance) ហើយ។ ទូរស័ព្ទនេះមានស៊ីមមួយ និងប្រើប្រាស់ស៊ីមពីរ (ដែលមានលេខកូដ SM-A520F និង SM-A520F/DS) ត្រូវបានទទួលស្គាល់ហើយ ពិសេសវាថែមទាំងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ថែមទៀតផង។

image

លក្ខណៈសម្បតិ្តពិសេសមួយទៀតនោះគឺថា ទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប Exynox 7880 SoC អេក្រង់ទំហំ 5.2 អ៊ីង រ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB កាមេរ៉ាខាងក្រោយទំហំ 13MP និងថាមពលថ្មខ្លាំងដល់ទៅ 3000 mAh ៕