ព័ត៌មាន

ក្រុមហ៊ុនសាមសុងដាក់បង្ហាញជាលើកដំបូង Samsung Galaxy A ស៊េរី 2017 សម្រាប់សារព័ត៌មានក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនសាមសុងបានប្រកាសផលិតផលថ្មី​បំផុតមួយនៅក្នុងត្រកូល Galaxy A  គឺ Galaxy A ស៊េរី  2017​ ដោយរៀបចំឡើងនៅសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មានយ៉ាងច្រើនកុះករនៅថ្ងៃទី 05 ខែមករា ឆ្នាំ 2017។​​

 image

ទូរស័ព្ទ Galaxy A ស៊េរី 2017 មានលក្ខណៈសម្បត្តិដូចជា Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីញ មានការមេរ៉ាទាំងមុខនិងក្រោយទំហំ 16 មេហ្គាភីកស៊ែលមានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។   រីឯ Galaxy A5 មានអេក្រង់ទំហំ   5.2 អ៊ីញ មានការមេរ៉ាទាំងមុខនិងក្រោយរហូតដល់ 16 មេហ្គាភីកស៊ែល មានថ្មទំហំ 3000mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB។​ សំរាប់ Galaxy A3 វិញមានអេក្រង់ទំហំ 4.7 អ៊ីញ មានការមេរ៉ាមុខទំហំ 8 មេហ្គាភីកស៊ែល និងក្រោយទំហំ 13 មេហ្គាភីកស៊ែល មានថ្មទំហំ 2350mAh មាន Ram 2GB និងមេម៉ូរីក្នុងម៉ាស៊ីន 16GB។

image

 លើសពីនេះទៅទៀតត្រកូល Galaxy A ស៊េរី 2017 បានបំពាក់នូវ IP68 ជាអាវក្រោះការពារ ធន់នឹងទឹកជំរៅ 1.5m រយៈពេល 30នាទី និងធូលី ប្រើខ្សែសាក USB Type-C និងអាចបន្ថែមមេម៉ូរីខាងក្រៅរហូតដល់ 256GB ផងដែរ។

image

 លោកអ្នកអាចធ្វើការ ​Pre-Order ទូរស័ព្ទ Galaxy A ស៊េរី 2017 បាន ចាប់ពីថ្ងៃទី ០6 ដល់ ថ្ងៃទី ០8 ខែមករា​ ឆាំ្ន2017 នៅទីធ្លាខាងមុខមហោស្រពកោះពេជ្រ និងពីថ្ងៃទី ០9 ដល់ ថ្ងៃទី 18 ខែមករា​ ឆាំ្ន2017 នៅហាងទំនើបសាមសុងទាំង ​5 ​សាខា នៅហាងអប្សរាដេប៉ូ អប្សរាអេទ្បិចត្រូនិក ហាង KLDis 3 ហាង KLDis 4 និងហាងនីកាបូកគោ។ លោកអ្នកនឹងទទួលបានរង្វាន់ 8 ដូចជា ​Power Bank 10,000mAh មេម៉ូរី 32GB ដង Selfie  Clear Cover Screen ការពារ អាវយឺតសាមសុង Holding Ring និងស៊ីម Smart ភ្ជាប់គំរោង Power+1។ ហើយលោកអ្នកអាចអញ្ជើញមកទទួលយកទូរស័ព្ទរបស់លោកអ្នកចាប់ពីថ្ងៃទី 21 ខែមករា​ ឆាំ្ន 2017 នៅតាមហាងទំនើបសាមសុងទាំង 5 សាខាខាងលើ។ ​

image

 សូមប្រញាប់ឡើងកុំអោយឪកាសដ៏ល្អនេះរំលងផុតអោយសោះព្រោះចំនួនមានកំណត់។ សំរាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកផ្នែកបំរើអតិថិជនទូរស័ព្ទលេខ 023 993 232

image

 អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/